ធនាគារ អេស៊ីលីដា បានប្រកាសរកប្រាក់ចំណេញបានជាង ៤៤ លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២១នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
បើតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ ប្រាក់ចំណេញបានកើនជាង៣១% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន ៣៣,៥៨៥,១២១ដុល្លារ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន៦,៧៧១,៧៧៦,៧១០ដុល្លារ។
គូសបញ្ជាក់ថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង៣៨៧លានដុល្លារ និងចំណេញបានជាង១៤១លានដុល្លារ៕