ផ្សារទំនើបធំបំផុតរបស់ជប៉ុន បានរៀបចំពិព័រណ៍ផលិតផលខ្មែរ ពីថ្ងៃ ១០ ដល់ ៣០ ឧសភា នៅផ្សារទំនើបអុីអនទាំង ២ សាខា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរពិព័រណ៍ផលិតផលខ្មែរនេះមានគោលបំណងផ្សព្វផ្សាយ លើកស្ទួយ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទ ឲ្យកាន់តែធំទូលាយ អាចប្រកួតប្រជែងទាំងក្នុងស្រុក និងអន្តរជាតិ។
ផលិតផលក្នុងស្រុក ដែលដាំដុះដោយកសិករមកពីខេត្តកំពត ព្រះវិហារ កំពង់ចាម និងខេត្តផ្សេងៗទៀតនឹងយកមកបង្ហាញក្នុងរយៈពេលពីរសប្តាហ៍ ដែលជាផ្នែកមួយ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

