ក្រុមហ៊ុន ជីប ម៉ុង លែន និងធនាគារ ជីប ម៉ុង បានប្រកាសនៅថ្ងៃនេះ ក្នុងការផ្តល់កម្ចី៩៥% ដល់អតិថិជនចង់បានលំនៅឋាននៅ ជីប ម៉ុង លែន។
នេះគឺជាការផ្តល់កម្ចីដ៏ច្រើនមិនធ្លាប់មានសម្រាប់អតិថិជន ដែលមានគម្រោងទិញលំនៅឋានណាមួយរបស់ ជីប ម៉ុង លែន តាមរយៈកម្ចីជាមួយធនាគារ ជីប ម៉ុង។
បើតាមលោក John Bell អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា នេះគឺជាការផ្តល់ជូនអតិថិជននូវជម្រើសហិរញ្ញវត្ថុដ៏ប្រសើរបំផុត មិនធ្លាប់មានពីមុនសោះ ជាមួយអត្រាការប្រាក់ត្រឹមតែ០.៧៥% ក្នុងមួយខែតែប៉ុណ្ណោះ ហើយរយៈពេលកម្ចីបានវែងរហូតដល់២០ឆ្នាំទៀតផង។
ជីប ម៉ុងលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារធំៗ និងលំនៅឋានជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះគឺជាបុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប ដែលមានអាជីវកម្មជាច្រើនដូចជា រោងចក្រផលិតស្រាបៀរកម្ពុជា រោងចក្រផលិតស៊ីម៉ងត៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងធនាគារ។ កាលពីខែតុលា ជីប ម៉ុងលែន បានទិញយកគម្រោងអភិវឌ្ឍន៍ក្រុងរណប ហ្គ្រេនភ្នំពេញក្នុងតម្លៃមិនត្រូវបានបញ្ចេញមួយ៕