ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន KrisEnergy កំពុងធ្វើការបន្តជាមួយគ្នាយ៉ាងសកម្មដើម្បីរកទីផ្សារលក់ប្រេងដែលផលិតបានពីអណ្ដូងអប្សរា។ នេះបើតាមមន្ត្រីរាជរដ្ឋាភិបាលប្រាប់ construction-property។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា បានលើកឡើងថា រដ្ឋាភិបាល និងក្រសួងជំនាញបានដឹងច្បាស់ណាស់ពីបញ្ហានេះ ដូច្នេះហើយ ទើបកន្លងមក គ្រប់សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ បានបញ្ជាក់ច្បាស់ថា ដំណក់ប្រេងដំបូង គឺមិនមានច្រើនទេ ហើយក៏មិនរំពឹងថានឹងផ្តល់ចំណូលថវិកាជាតិធំធេងដែលអាចនឹងកែប្រែទំហំសេដ្ឋកិច្ចកម្ពុជានៅពេលបច្ចុប្បន្ន ក៏ដូចជាអនាគតក្នុងរយៈពេលខ្លីបានដែរ។
បន្ទាប់ពីជួបវិបត្តិហិរញ្ញវត្ថុនៅក្រុមហ៊ុនមេរបស់ខ្លួន និងបញ្ហាកូវីដ-១៩ KrisEnergy ក៏បានប្តូរផែនការមកប្រើអណ្តូងប្រេងសាកល្បងដំបូងចំនួនតែ ៥ អណ្តូងវិញ ដើម្បីតេស្តបញ្ជាក់សមត្ថភាពវិស្វកម្មនៃជម្រកអាងស្តុករ៉ែប្រេងខាងក្រោមដី។
សូមជម្រាបជូនថា ក្រុមហ៊ុន KrisEnergy កាលពីចុងខែមេសា បានរាយការណ៍ថា ផលិតកម្មប្រេងឆៅបូមចេញពីអណ្តូងចំនួន៥ក្នុងប្លុក A ក្នុងបរិមាណជាង ២ពាន់បារែល ទាបជាងផែនការដែលគ្រោងទុកគឺ ៧ ៥០០ បារែលក្នុងមួយថ្ងៃ៕