មន្ត្រីនគរបាលចរាចរណ៍ ឈ្មោះ ស៊ុន ប៊ុនថន ហៅពូម៉ៅ ត្រូវបានស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដាក់ឲ្យចូលនិវត្តន៍ហើយកាលពីពេលថ្មីៗនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក ស៊ុន ប៊ុនថ បានរៀបរាបថា រយៈពេល ៣២ ឆ្នាំក្នុងការបម្រេីការងារជាមន្ត្រីនគរបាលចរាចរណ៍របស់ខ្ញុំត្រូវបានដាក់ឲ្យចូលនិវត្តន៍ហេីយ។ បន្ទាប់ពីបានបញ្ចប់តួនាទីជាមន្រ្តីនគរបាល ខ្ញុំបាទសូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់មកលេី សុខទុក្ខរូបខ្ញុំ ក៍ដូចជាមន្រ្តីនគរបាលចរាចរណ៍ទូទាំងប្រទេស។
ទន្ទឹមនឹងនោះលោកក៏សូមអរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគោរព នឹងអនុវត្តច្បាប់ចរាចរណ៍ ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យដល់រូបលោកក្នុងពេលបំពេញភារកិច្ចកន្លងមក។ លោកថា ខ្ញុំសូមអរគុណនឹងជូនពរបងប្អូនឲ្យមានសុក្ខភាពល្អជៀសផុតពីជំងឺកូវីដ-១៩ នឹងសូមបងប្អូនចូលរួមអនុវត្តឲ្យបានតាមប្រសាសន៍រាជរដ្ឋាភិបាលគឺ ៣ កុំ និង ៣ ការពារ៕