រដ្ឋបាលរាជធានីភ្នំពេញបានរកឃើញកម្មករសំណង់ធ្វើការនៅការដ្ឋាន អារ៉ាកាវ៉ា នៅផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រមាណជិត១០០នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២ថ្ងៃ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
របាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា ក្នុងចំណោមកម្មករសំណង់ធ្វើការនៅការដ្ឋាន អារ៉ាកាវ៉ា ឆ្លងប្រមាណជិត១០០នាក់នោះ មានរកឃើញឆ្លងនៅថ្ងៃទី១៧ ខែឧសភាជាង២០នាក់ និងឆ្លងនៅថ្ងៃទី១៨ ខែឧសភាចំនួន៦៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៩១នាក់នៅរាជធានីភ្នំពេញ។
តាមរបាយការណ៍ដដែលបញ្ជាក់ថា ចំនួនអ្នកឆ្លង១៩១នាក់ដែលសាលាក្រុងប្រកាសនៅថ្ងៃពុធម្សិលមិញ ក្រៅពីកម្មកសំណង់នៅការដ្ឋានអារ៉ាកាវ៉ា ហើយក៏មានកម្មករសំណង់នៅបូរីប៊ូយ៉ុង សែនសុខចំនួន៨នាក់ កម្មកររោងចក្រមន្ត្រីធនាគារ មន្ត្រីយោធា ក្រុមហ៊ុនឯកជន អ្នកលក់ដូរ និងអ្នកដឹកជញ្ជូនជាដើមបានឆ្លងផងដែរ។
គួររម្លឹកជូនថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាបណ្តោះអាសន្នចំនួន ២៣២៨២នាក់ អ្នកជាសះស្បើយ១៤៩៥៥នាក់ និងអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ១៥៩នាក់៕