នាយករដ្ឋមន្រ្តីកម្ពុជា ផ្តល់នូវទស្សនៈ ៤ចំណុចដើម្បីងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចអាស៊ី

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ទស្សនៈ ៤ចំណុចក្នុងជម្រុញការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច​អាស៊ី។ នេះបើតាមការឡើងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវិដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ” តាមរយៈប្រព័ន្ធវីដេអូ សម្រាប់ថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នាយករដ្ឋមន្ត្រីបានថ្លែងថា ដើម្បីជម្រុញការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច​ប្រកបដោយសមធម៌ ចីរភាព និងបរិយាបន្ន សម្ដេចគូសរំលេចនូវទស្សនៈ៤ចំណុច លើកិច្ចការអាទិភាព និងទិសដៅកិច្ចសហប្រតិបត្តិការ ត្រូវចាំបាច់គិតគូរ៖

១. ចំពោះមុខ ការទប់ស្កាត់ការឆ្លងរីករាលដាល និងការគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ-១៩ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីឱ្យប្រទេសទាំងអស់អាចចាប់ផ្ដើមដំណើរការស្ដារ និងងើបឡើងវិញបានប្រកបដោយប្រសិទ្ធភាព។

២. អាស៊ីចាំបាច់ត្រូវដឹកមុខក្នុងការបើកចំហរនូវទីផ្សារពាណិជ្ជកម្មលើឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ស្បៀងអាហារ ដោយមិនត្រូវបានដាក់កម្រិតណាមួយទេ ពិសេសត្រូវកាត់បន្ថយ ឬលុបបំបាត់ពន្ធគយ និងកែសម្រួលវិធានមិនមែនពន្ធនានា លើទំនិញ និងសេវាកម្មវេជ្ជសាស្ត្រ និងលុបបំបាត់ការរឹតត្បិតការនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។

៣. អាស៊ីត្រូវពង្រឹងយន្តការក្នុងតំបន់ក្នុងការសម្របសម្រួលការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់។

៤. ការពង្រឹងគោការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាកិច្ចការចាំបាច់ តាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ស៊ីជម្រៅ និងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ឧស្សាហកម្ម ទិន្នន័យព័ត៌មាន ធនធានមនុសុ្ស និងកិច្ចសម្រួលពាណិជ្ជកម្ម៕