ត្បែងមានជ័យព្រះវិហារកំពុងក្លាយជាតំបន់សម្បូរទុរេនដែរហីយ។ នេះបើតាមការកត់សម្គាល់របស់លោក យ៉ង សាំងកុមារ បណ្ឌិតកសិកម្មមកពីអាល្លឺម៉ង់។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

បណ្ឌិតកសិកម្ម ដែលបានប្រែក្លាយជាអ្នកនយោបាយបានថ្លែងចាប់អារម្មណ៍ ខណៈខេត្តស្ថិតនៅឆ្ងាយដាច់ស្រយាលនេះ កសិករចាប់ផ្តើមទទួលផលពីទុរេន។
ក្នុងពេលដើរទស្សនាចម្ការទុរេនកសិករមួយនៅខេត្តព្រះវិហារ លោកចាប់អារម្មណ៍ថា កសិករមួយគ្រួសារមានទុរេនពី៥០ទៅ១០០ដេីម អាចបានផលទុរេនជាមធ្យម ១០០ ទៅ ២០០ គីឡូមួយក្នុង១ដេីមដែលផ្តល់ចំណូលសមរម្យ។

ជាមួយទិន្នផលផ្លែទុរេនជាទីមោទន លោកនឹងរៀបចំកម្មវិធីបរិភោគទុរេននៅចម្ការទុរេនសម្រាប់សមាជិកសហគមន៍សម្បូរនាគក្នុងពេល២ទៅ៣សប្តាហ៍ទៀត។
តំបន់ជិតជេីងភ្នំដងរែកខេត្តព្រះវិហារ បណ្ឌិតរូបនេះកំពុងរៀបចំឲ្យក្លាយជាតំបន់កសិរុក្ខកម្មនិងកសិទេសចរណ៍ ដែលមានដាំនិងថែដេីមឈេីជាមួយដំណាំកសិកម្មដូចជាស្រកានាគ ទុរេន ខ្នុរ ជាដេីម។
បើតាមការរំពឹងទុករបស់បណ្ឌិតកសិកម្មពីអាល្លឺម៉ងនេះ ដោយសារដំណាំទុរេនត្រូវបានពង្រីកផ្ទៃដីដាំដុះ ក្រៅពីខេត្តស្តេចទុរេននៅកំពត កោះកុង បាត់ដំបង ក៏មានដាំដុះមកដល់ខេត្តព្រះវិហារ កម្ពុជាអាចនឹងផលិតទុរេនបាន១លានតោនមួយឆ្នាំនិងរកចំណូលបានរាប់ពាន់លានដុល្លារក្នុង១ឆ្នាំនៅ៥ឆ្នាំទៀត៕