ចិញ្ចឹមកូន៣នាក់ និងម្ដាយជរា កុំឆ្ងល់ថាហេតុអ្វីគាត់ខំប្រឹងទាំងឈឺ ឃើញគាត់ឡាយលក់ផ្លែឈើ មើលទៅស្គាល់ថាលោក សែម សង្វាត សមាជិក EV Band។ សាររៀបរាប់របស់លោកស្រី ទ្រី ដាណា ដែលគេស្គាល់ជាម្ចាស់ផលិតផល NNP និងម្ចាស់ហាងលក់ត្បូងពេជ្រដ៏ធំនៅព្រែកព្នៅ។
“កាលជំនាន់នោះ ខ្ញុំក៏ស្ដាប់បទពួកគាត់ដែរ។ ស្ងាត់ជិត ២០ឆ្នាំ គាត់រកស៊ីខាតនៅប៉ោយប៉ែត ជំពាក់គេសងមិនរូច ការកើតកូនកើតចៅ រកបានត្រឹមសងគេ”។

ដោយចិត្តសង្វេក ពេលឃើញរូបរាងកាយអតីតតារាចម្រៀងធ្លាប់ល្បីឈ្មោះម្នាក់ ធ្លាប់ជាអ្នកគាំទ្រមួយរូបដែរនោះ ប្រែប្រួលមើលមិនចង់ស្គាល់ ដោយសារជំងឺធ្វើទុក្ខ។
ឥឡូវមកជួលផ្ទះគេ ចាប់ផ្ដើមរកស៊ីលក់ផ្លែឈើ។ ឱ្យគេទៅសួរនាំគាត់ ដឹងរឿងច្បាស់ហើយ រឹតតែអាណិត។
លោកជំទាវវ័យក្មេង ដែលតែងតែលេចមុខលេចមាត់លើបណ្តាញសង្គមនេះ បានឧបត្ថម្ភ ថវិកា 2000 ដុល្លារ ធ្វើដើមទុន ពង្រីកមុខរបរ សង្ឃឹមថាអតីតតារាចម្រៀងនេះនឹងឆាប់ជាសះស្បើយពីជំងឺ។ ជាមួយគ្នានេះ ក៏បានផ្តាំផ្ញើថា វាសនាមនុស្សមិនដូចគ្នាទេ តែមានម្យ៉ាងត្រូវចាំទុក គឺកុំបោះបង់ការតស៊ូ៕

