ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រមូលផលជាង ៣តោនក្នុងមួយឆ្នាំ ហើយធ្វើការនាំចេញទៅប្រទេសសឺង្ហបុរី និងប្រទេសជប៉ុន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
រូបភាពលោក វេង សាខុន
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី២២ ខែឧសភានេះ បានចុះពិនិត្យមើលចំការពិនិត្យចម្ការកាកាវ របស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា។
លោក ប៊ុន ថេន តាំ អ្នកគ្រប់គ្រងចម្ការ បានឲ្យដឹងថា ក្រុមហ៊ុនបានដាំកាកាវសាកល្បងលើផ្ទៃដីជាង ២ហត ទទួលបានផលជាង ៣តោន/ឆ្នាំ ដោយធ្វើការនាំចេញទៅប្រទេសសឺង្ហបុរី និងប្រទេសជប៉ុន។ លោកថា ប្រសិន បើដាំបានល្អ ទទួលបានផលខ្ពស់ក្នុង ១ហត ដំណាំកាកាវអាចទទួលបានចំណូល ៦០០០-៧០០០ដុល្លារ/ឆ្នាំ។
រូបភាពលោក វេង សាខុន
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែម និងរកដៃគូសហការជាមួយកសិករ ឬសហគមន៍ ដោយសារដាំណាំឧស្សាហកម្មមួយនេះអាចទាញបាន ប្រាក់ចំណូលខ្ពស់ និងមានទីផ្សារល្អ។ បើតាមលោក វេង សាខុន ក្រុមហ៊ុនគួរចងក្រងក្រុមផលិត ដើម្បីបង្កើនបរិមាណផលផ្គត់ផ្គង់តាមតម្រូវការទីផ្សារអន្តរជាតិ៕
រូបភាពលោក វេង សាខុន
រូបភាពលោក វេង សាខុន