មុននេះបន្តិច សម្ដេច ហ៊ុន សែន បានបង្ហោះនៅផេកហ្វេសបុកដោយបានបញ្ជាក់ថា សម្តេចទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់លោកឈ្មោះ ហុង ភារុន នៅគេហដ្ឋានរបស់សម្តេច។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ចំពោះជំនួបនេះដែរ សម្ដេចបានឲ្យដឹងយ៉ាងដូច្នេះថា៖ «គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ស្វែងយល់នូវបំណងនិងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើងឱ្យស្របជាមួយបំណងដែលភារិនចង់ទៅនិងចង់បាន»។
សម្ដេច ក៏បានបន្តថា៖ «ខ្ញុំក៍បានជួយដល់ ហុង ភារុន ដែលរៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។ ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន»៕