រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងសម្រុកចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋរស់នៅខណ្ឌចំនួន៣ បន្ថែមទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា នៅថ្ងៃទី២៥ ខែឧសភានេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
យុទ្ធនាការនេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយមិនគិតបែងចែក តំបន់លឿង លឿងទុំនោះទេ ដែលចាប់ផ្ដើមពីថ្ងៃទី ២៥ ឧសភា ដល់ថ្ងៃទី ៧ ខែមិថុនា ដែលមាន២០ទីតាំង។
គួររម្លឹកជូនថា អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃ២៤ឧសភាម្សិលម៉ិញ បានចំនួន៧៧២៣២៣នាក់ហើយ សម្រាប់ដូសទី១ និងបានចំនួន៣៨៥០៤៦នាក់សម្រាប់ដូសទី២ នៅក្នុងខណ្ឌចំនួន ៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ៕