កម្ពុជាការបើកឱ្យមានការនាំចូលទំនិញ និងសាច់បង្កកពីប្រទេសឥណ្ឌាវិញ ប៉ុន្តែចាំបាច់ត្រូវមានការត្រួតពិនិត្យ និងធ្វើតេស្តរកវីរុសកូវីដ១៩ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចូល។ នេះបើតាមលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឲ្យដឹងកាលពីថ្ងៃទី២៥ ខែឧសភានេះម្សិលមិញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ចំពោះការត្រួតពិនិត្យនិងធ្វើតេស្តត្រួតពិនិត្យរកវីរុសកូវីដ១៩ លើសាច់បង្កកនិងមុខទំនិញដែលមានហានិភ័យខ្ពស់គឺជាវិធានការបង្ការហានិភ័យ ដើម្បីឈរលើមូលដ្ឋានការពារសុខភាពសាធារណៈ។
គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែមេសា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើទៅ សម្ដេចតេជោ ហ៊ុន សែន សុំការសម្រេចលើវិធានផ្អាកការនាំចូលសាច់បង្កកពីឥណ្ឌាស្របពេលដែលប្រទេសឥណ្ឌាកំពុងប្រឈមខ្លាំងនឹងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី។