ក្រសួងពាណិជ្ជកម្ម បានចេញលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ផលិតផលស្រាម៉ាក «HENNESSY» ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អ៊ែត វូត អាហ័រណ នីហ័រណ។
ក្នុងលិខិត បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលស្រាពាក់ម៉ាកខាងលើ ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន អ៊ែត វូត អាហ័រណ នីហ័រណ ដែលទទួលបានពីក្រុមហ៊ុន Societe Jas Hennessy & Co។
លិខិតកត់ត្រានិងតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាពរយៈពេល ០២ ឆ្នាំ ហើយអាចបាត់បង់សុពលភាពជាស្វ័យប្រវត្តិ មុនកាលបរិច្ឆេទកំណត់ ប្រសិនមានការជូនដំណឹងបញ្ចប់សិទ្ធិពីក្រុមហ៊ុន Societe Jas Hennessy & Co ដែលជាម្ចាស់ម៉ាក។
គួបញ្ជាក់ផងដែរ ក្រុមហ៊ុន អ៊ែត វួតអាហ័រហ នីហ័រណ បានទទួលសិទ្ធិនាំចូលនិងចែកចាយស្រាខាងលើអស់រយះពេល២០ឆ្នាំមកហើយ រហូតមកដល់ពេលនេះក្រុមហ៊ុន អ៊ែត វូតអាហ័រណ នីហ័ណ នៅតែទទួលបានការទុកចិត្តបន្តទៀត៕
ក្រោមការដឹកនាំរបស់លោកជំទាវ ឧកញ៉ា លឹម ឈីវហូ តាំងពីទសវត្សរ៍ទី៩០មក ក្រុមហ៊ុន អ៊ែតវូត បានបន្តសាងអាណាចក្រអាជីវកម្មរបស់ខ្លួនមិនចាញ់ក្រុមហ៊ុនក្នុងស្រុកគ្រាក់ៗដទៃទៀតនោះឡើយ។
ក្រុមហ៊ុនមួយនេះត្រូវបានគេស្គាល់ច្បាស់ តាមរយៈការរកស៊ីនាំចូលនូវផលិតផលស្រាម៉ាកល្បីៗ ដែលមានតម្លៃខ្ពស់មកលក់នៅកម្ពុជា ដូចជា Johnnie Walker, Hennessy, Kickapoo Joy Juice និង Corona និងស្រាបៀ Chang របស់ថៃជាដើម។