បងប្អូនសូមប្រុងប្រយ័ត្ន៨ទីតាំងនៅក្នុងខណ្ឌដូនពេញ សង្ស័យឆ្លងកូវីដ-១៩

សង្គម​ និង​សេដ្ឋកិច្ច

ចំនួនអ្នកឆ្លងកូវីដ១៩ ប៉ុន្មានថ្ងៃចុងក្រោយនេះនៅរាជធានីភ្នំពេញមានការងើបឡើងវិញគួរឲ្យកត់សម្គាល់ ខណៈនៅខណ្ឌដូនពេញ រកឃើញអ្នកឆ្លងកូវីដ និងប្រកាសឲ្យមានការប្រុងប្រយ័ត្នជាច្រើនកន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បានបង្ហាញមានអ្នកឆ្លងនឹងប្រកាសឲ្យមានការប្រុងប្រយ័ត្នរួមមាន៖

ទី ១ រកឃើញថាមានប្ដីប្រពន្ធ និងកូនអាយុ ២ខួប ឆ្លងមេរោគ ​កូវីដ១៩។ ជាក់ស្តែងស្ត្រីមេផ្ទះម្នាក់ នៅផ្ទះមើលថែកូនអាយុ ២ខួប មានប្ដី ជាអ្នកធ្វើការ ខាងផ្នែកដឹកជញ្ចូន នៅហាងហ្គាសទាន់សម័យ គាត់តែងតែទៅទិញគ្រឿងទេស ដែលលក់នៅទល់មុខផ្ទះ ហើយបាននិយាយគ្នាលេងបន្តិច ​ពេលទៅទិញកាលពីថ្ងៃទី ២១ ខែឧសភា​។ ស្រាប់តែនៅថ្ងៃទី ២២ ខែឧសភា អ្នកលក់នោះ បានទៅធ្វើតេស្តរកឃើញ ​វិជ្ជមាន ​​មេរោគកូវីដ១៩។ ស្ត្រីនោះក៏បាន សម្រេចចិត្តទៅធ្វើតេស្ដ នៅថ្ងៃបន្ទាប់ ​ដោយសារមានអាការៈក្អក ​ហើយទទួលបានលទ្ធផលវិជ្ជមាន។ ​​ប្ដីនិងកូន របស់គាត់ ក៏រកឃើញ វិជ្ជមាន ជាបន្តបន្ទាប់។

ដូច្នេះសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​បានទៅ ឬទទួលអីវ៉ាន់ ឬហ្គាសពី​ ហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo​ ផ្លូវលេខ ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកខាងផ្នែកដឹកជញ្ជូន ធ្វើការនៅទីតាំងខាងលើ។

ទី ២ ត្រូវបានរកឃើញស្រ្តីជាអ្នកជំងឺ​ កូវីដ១៩ ម្នាក់ គឺជា លក់ភេសជ្ជៈ និង ប្រដាប់ក្មេងលេង នៅមុខមន្ទីរពេទ្យ គន្ធបុប្ផា វត្តភ្នំ។

ទី ៣ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​បានទៅផ្ញើអីវ៉ាន់នៅក្រុមហ៊ុន វីរៈប៊ុនថាំ ដែលមានទីតាំងនៅផ្លូវលេខ ៨៦ កែងផ្លូវលេខ ​៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ​មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅផ្ញើអីវ៉ាន់នៅទីតាំងខាងលើនេះ ហើយ បុគ្គលិកខាងទទួលអីវ៉ាន់ ៣នាក់ ដែលបានប៉ះពាល់ផ្ទាល់ នៅមិនទាន់បានយកសំណាកទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។


ទី ៤ អ្នកជំងឺ កូវីដ១៩ ម្នាក់បានទៅទិញនំបុ័ង នៅហាង នំបុ័ង 3A នៅសង្កាត់ផ្សារកណ្តាល កាលពីថ្ងៃទី ២៣ ឧសភា ២០២១ មុនពេលទៅធ្វើតេស្ដ។

ទី ៥ នៅអេអ៊ឹម ភឺអ៊ឹម ម៉ាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០៨ ​ផ្លូវលេខ១៧២ ​សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។​ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ​មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះ ហើយអ្នកលក់នៅទីតាំងនេះមិនទាន់បានយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។


ទី ៦ នៅហាងមាសពេជ្រ ហេង គន្ធា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២០Eo, ​ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ព្រោះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៩និង០០ ដល់ម៉ោង ១០និង៣០ ពេលព្រឹក ​មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានចូលទៅទិញក្រវិល នៅទីតាំងខាងលើនេះ។

ទី៧ នៅផ្សារទំនើប Aeon Maxvalu សាខា ផ្សារ ខាលែនឌែលម៉ល ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៨និង៤០ ដល់ម៉ោង ១៩និង០០ ។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានចូលទៅទិញទឹកដោះគោ នៅទីតាំងខាងលើ។


ទី៨ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅ ​វត្តសារាវ័នតេជោ​ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ ​កុដិលេខ ២៥)​ ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕