មន្រ្តីនគរបាលបានចាប់ខ្លួន ស្រ្តីពាណិជ្ជករ ឌួង ហេម៉ាលីស មកប្រគល់អោយតុលាការ

សង្គម​ និង​សេដ្ឋកិច្ច

សមត្ថកិច្ចគរបាលនាយកដ្ឋានព្រហ្មទណ្ឌ​ចាប់ខ្លួន​បញ្ជូន ស្ត្រីជាពាណិជ្ជករម្នាក់ ​មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និង​ប្រតិបត្តិការទូទាត់ប្រាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ស្រ្តីជាជនជាប់ចោទ មាន​ឈ្មោះ ឌួង ហេម៉ាលីស អាយុ៣៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅ ផ្លូវ៣៥២ សង្កាត់​បឹងកេងកងទី១ ខណ្ឌ​ចំការមន ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញ​ចេញសាលក្រមកំបាំងមុខ ចុះ​ថ្ងៃទី ៣១មករា ២០១៩ ដោយវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់​​នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។​

ដោយសារអំណាចនៃសាលក្រមនេះចូលជាស្ថាពរទើបកាលពីថ្ងៃទី ០២កុម្ភៈ ឆ្នាំ២០១៩ លោក​ចៅក្រម សេង រិទ្ធី បានចេញដីកាបង្គាប់អោយសមត្ថកិច្ចសាធារណៈចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឌួង ហេម៉ាលីស យកមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ហើយនៅថ្ងៃទី ០២មិថុនា ឆ្នាំ២០២១នេះ នគរបាលបានចាប់ខ្លួនជនត្រូវចោទមកប្រគល់អោយតុលាការតែម្ដង៕