យោងតាមក្រសួងអប់រំ យុវជន និងកីឡា បាក់ឌុបឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។ ដោយឡែកសម្រាប់ខេត្តព្រៃវែង សិស្សដែលជាប់ និទ្ទេស A ២៧នាក់ ក្នុងនោះមានសិស្សរៀននៅវិទ្យាល័យមេសាងរហូតដល់ទៅ៤នាក់ ។
ចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន៤៤៣នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន១៤១នាក់, ខេត្តសៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, ខេត្តតាកែវ ២៩នាក់, ខេត្តកំពង់ចាម ២៧នាក់, ខេត្តព្រៃវែង ២៧នាក់, ខេត្តបន្ទាយមានជ័យ ២៥នាក់, ខេត្តកណ្តាល ២៣នាក់, ខេត្តកំពត ២៣នាក់, ខេត្តត្បូងឃ្មុំ ១៥នាក់, ខេត្តកំពង់ធំ១៤នាក់, ខេត្តព្រះសីហនុ ១៣នាក់, ខេត្តស្វាយរៀង ៨នាក់, ខេត្តពោធិ៍សាត់ ៧នាក់, ខេត្តកំពង់ឆ្នាំង ៦នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តក្រចេះ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តមណ្ឌលគិរីម្នាក់ និងខេត្តឧត្តរមានជ័យម្នាក់។
តាមការដឹងពីលោកសាស្ត្រាចារ្យ
សារ៉ុន មិនា នាយករងវិទ្យាល័យមេសាង
សិស្សទាំង៤នាក់ដែលជាប់និទ្ទេស
A មានឈ្មោះ។
ទី១ ឈ្មោះ កញ្ញា ដារ៉ា សុធានី
,ទី២ ឈ្មោះ
កញ្ញា ហេង ស្រីពៅ,ទី៣
ឈ្មោះ លោក ម៉ែ ភក្ដី.ទី៤
ឈ្មោះ ញ៉ឹង វិនលាន។
ចំពោះលទ្ធផលសរុបទាំងអស់ថា
សិស្សវិទ្យាល័យទាំងមូល
ជាប់ឬធ្លាក់ប៉ុន្មាននាក់នោះនៅ
មិនទាន់សរុបនៅឡើយនោះទេ។
ការប្រលងបាក់ឌុបឆ្នាំ២០១៩នេះ សិស្សនៅវិទ្យាល័យមេសាងមានសរុប៤១១នាក់ ស្រី២២៣នាក់ ក្នុងនោះមានផ្នែកវិទ្យាសាស្ត្រ១៣៧នាក់ ស្រី៨៧នាក់ ផ្នែកសង្គម២៧៤នាក់ ស្រី១៣៦នាក់។
លោកនាយករងវិទ្យាល័យខាងលើ បានលើកឡើងថា នេះគឺជាមោទនភាពជាប្រវត្តិសាស្ត្រមួយរបស់វិទ្យាល័យមេសាង ដែលសិស្សបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតប្រលងជាប់និទ្ទេសA រហូតដល់ទៅ៤នាក់ ដែលចំនួននេះមិនធ្លាប់មានឡើយ ។
លោកបានរំលឹកឲ្យដឹងថា កាលពីឆ្នាំសិក្សា២០១៦-២០១៧ វិទ្យាល័យមេសាង ធ្លាប់ទទួលបាននិទ្ទេស២នាក់ម្ដង ក្នុងស្រីទាំងអស់។ ក្រៅពីការប្រលងជាប់ និទ្ទេសA រហូតដល់៤នាក់ដូចរៀបរាប់ខាងលើកន្លងមក សិស្សក្នុងវិទ្យាល័យមេសាង ក៏ធ្លាប់បានប្រលងជាប់សិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា និងធ្លាប់ជាប់មេដៃមាស ផ្នែកតែងនិពន្ធផងដែរ៕