រដ្ឋបាលខណ្ឌដូនពេញ បានចុះពិនិត្យទីតាំង ក្លឹបកម្សាន្តបារបារាំង និងអាជីវកម្មផ្សេងទៀតដែលល្មើសនឹងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយបានសម្រេចបិទអាជីវកម្មចំនួន២ទីតាំង ដែលមានការបើកភ្លេងកំដរពេលរាត្រី។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក សុខ ពេញវុធ អភិបាល នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចុះត្រួតពិនិត្យ និង បង្ក្រាបទីតាំងអាជីវកម្ម ហាមឃាត់រួមមាន ក្លឹបកំសាន្តបារបារាំង និងអាជីវកម្មផ្សេងៗទៀតដែលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជារក្សារបាននូវសណ្តាប់ធ្នាប់ អនាម័យ និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះផងដែរ ក្រុមការងារបានសម្រេចបិទអាជីវកម្ម ភោជនីយដ្ឋាន ដែលមានបើកភ្លេងកំដរ នាពេលរាត្រី ចំនួន២ទីតាំង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ជ័យជំនះ ដកហូតសម្ភារៈល្មើស រួមមានតុចំនួន២ កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕