ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ជួបលោកស្រី ទ្រី ដាណា ដើម្បីស្វែងរកដំណោះស្រាយសំណុំរឿងវិវាទមួយ

សង្គម​ និង​សេដ្ឋកិច្ច

លោក ដួង តារា រដ្ឋលេខាធិការនៃទីស្តីការគណៈមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសបុកនៅថ្ងៃទី៣ ខែមិថុនាម្សិលមិញ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ លោកយាយ រីម វណ្ណារី អាយុ៦៧ឆ្នាំ បានដាក់ពាក្យគោរពសុំជំនួយអន្តរាគមន៍មកកាន់សម្តេចតេជោនាយករដ្ឋមន្រ្តីដើម្បីផ្តល់យុត្តិធម៍ដល់កូនស្រីគាត់ឈ្មោះ ណើ ចាន់ត្រា ដែលកំពុងជាប់នៅក្នុងពន្ធធនាគារព្រៃសអស់រយៈពេលជាង៤ខែកន្លងមកហើយ។

លោកបន្តថា ថ្ងៃនេះខ្ញុំបានជួបប្អូនស្រី ទ្រី ដាណា និងស្វាមី ហើយស្តាប់រឿងរ៉ាវទាំងសង្ខាងបានយល់មួយចំនួនធំដែលពាក់ព័ន្ធនឹងករណីខាងលើ។ ខ្ញុំនឹងបន្តជួបពិភាក្សាជាមួយប្អូនស្រីថែមទៀត ដើម្បីស្វែងរកដំណោះស្រាយល្អសមរម្យជូនភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរវាងប្អូនស្រី ទ្រី ដាណា និង ប្អូនស្រី ណើ ចាន់ត្រា។

លោក ដួង តារា បញ្ជាក់ថា អរគុណបងប្អូនដែលឈឺឆ្អាលបានស្នើសុំខ្ញុំអោយជួយពិិនិត្យដោះស្រាយរឿងវិវាទនេះ។ ខ្ញុំនឹងជួយពិនិត្យសំណុំរឿងមួយនេះអោយបានល្អិតល្អន់បំផុត។ ទន្ទឹមនឹងនេះ​ដែរ សូមបងប្អូនកុំចាក់សាំងបន្ថែម។

ពិតណាស់ ខ្ញុំស្វែងរកតែការពិតត្រឹមត្រូវដោយមិនលំអៀងឬកាន់ជើងទៅលើភាគីណាមួយឡើយ។ ដំណោះស្រាយដែលល្អបំផុតពេលនេះគឺឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ