លោក ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីឆ្នាំ២០១៥។ លោកបានសម្រចដាក់ពាក្យលាលែងពីតំណែង ដោយសាតែបញ្ហាសុខភាព ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមតាមសំណើផងដែរនៅព្រឹកនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សូមបញ្ជាក់ថា ពាក្យសុំលាលែងរបស់លោក ស៊ិក ប៊ុនហុក ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាអនុម័តយល់ព្រមតាមសំណើនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះដែលកិច្ចប្រជុំគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភានេះ ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ជាមួយនឹងការយល់ព្រមឲ្យលោក ស៊ិក ប៊ុនហុក លាឈប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសលោក ស៊ិក ប៊ុនហុក ផងដែរ៕