សមាគមអ្នកសាងសង់កម្ពុជា ដែលមានសមាជិកជាច្រើនសុទ្ឋសឹងតែមានធុរកិច្ចក្នុងវិស័យសំណង់ គ្រោងនឹងរៀបចំការតាំងពិព័រណ៍ឧស្សាហកម្មសំណង់ខ្នាតអន្តរជាតិ នៅថ្ងៃទី២ -៤ ខែធ្នូ ឆ្នាំ២០២១ខាងនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជំងឺរាតត្បាតសកលកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះក៍មានសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ដូច្នេះដើម្បីចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញជាមួយរដ្ឋាភិបាល សមាគមអ្នកសាងសង់កម្ពុជា ជាវិស័យឯកជនមានសមាជិកជាច្រើនដែលសុទ្ឋសឹងតែមានធុរកិច្ចក្នុងវិស័យសំណង់ មានផែនការរៀបចំការតាំងពិព័រណ៍ឧស្សាហកម្មសំណង់ខ្នាតអន្តរជាតិ នៅថ្ងៃទី២ -៤ ខែធ្នូ ឆ្នាំ២០២១ នៅកោះពេជ្រ ដើម្បីជួយផ្សព្វផ្សាយ និងបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍន៍ និងការវិនិយោគវិស័យសំណង់នៅកម្ពុជា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ។
បើតាមគេហទំព័ររបស់សមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា និងអន្តរជាតិ ២០២១ គឺជាពិព័រណ៍ ដែលអ្នករៀបចំកម្មវិធីបានរៀបចំឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិតែមួយគត់នៅកម្ពុជា ដើម្បីដាក់តាំងផលិតផលរបស់ខ្លួន ហើយមានតែសមាគមអ្នកសាងសង់កម្ពុជាទេដែលអាចស្វែងរកអតិថិជនជូនអ្នកបាននិងចំណាយសម្រាប់ផ្តល់ផលប្រយោជន៍ជូនអ្នកដាក់តាំងពិព័រណ៍នៅប្រទេសកម្ពុជា។
គួររម្លឹកជូនថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា២០១៩ បានបញ្ចប់ជាស្ថាពរ និងទទួលជោគជ័យខ្លាំងបំផុត ដោយមានក្រុមហ៊ុនខ្លះបានទទួលផលប្រយោជន៍ជាច្រើនក្នុងពេលព្រឹត្តិការណ៍កំពុងប្រព្រឹត្តទៅ និងក្រោយថ្ងៃតាំងពិព័រណ៍៕