ខេត្ត​កែប​បញ្ជា​ឲ្យ​ម្ចាស់​អាជីវកម្ម​រុះរើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្មផលិតផល​ទាំងអស់​​ត្រឹម​ថ្ងៃ ០៩ មិថុនា​ជា​កំហិត

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្ត​កែប​ បាន​ប្រកាស​ឲ្យ​ម្ចាស់ក្រុមហ៊ុន​ ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ​រុះរេីបដា​ ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ​ ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានា​ ពាក់ព័ន្ធ​នឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុង​សេចក្តី​ជូន​ដំណឹង​ អាជ្ញាធរ​បាន​ណែនាំ​ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើបដា ឬផ្ទាំងប៉ាណូ​ ​ចាប់អនុវត្ត​ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយរាល់ការខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕