បើតាមការបញ្ជាក់របស់លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកប្រេងកាត និងជាអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា ដ្ឋាភិបាលនឹងស្វះស្វែងរកក្រុមហ៊ុនថ្មី ដើម្បីបន្តអភិវឌ្ឍអាជីវកម្មធនធានប្រេងរបស់ប្រទេសកម្ពុជា នៅដែលក្រុមហ៊ុនគ្រីសអេណេជី (KrisEnergy) ជូនដំណឹងប្រកាសមិនអាចបន្តនិងដកខ្លួនពីអាជីវកម្មរុករកប្រេងរបស់ប្រទេសកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកជៀប សួរបានឲ្យដឹងថា បើសិនក្រុមហ៊ុនគ្រីសអេណីជី (KrisEnergy) អះអាងពីការក្ស័យធនមិនអាចដំណើរអាជីវកម្មទៅមុខទៀតបាន រដ្ឋាភិបាលនឹងស្វះស្វែងរកក្រុមហ៊ុនថ្មី ដើម្បីបន្តអភិវឌ្ឍអាជីវកម្មធនធានប្រេងរបស់ប្រទេសកម្ពុជា។
លោកថា មកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់ជូនដំណឹងមករដ្ឋាភិបាលនៅឡើយ។ ការដកខ្លួននេះអាចប៉ះពាល់ដល់អាជីវកម្មអភិវឌ្ឍប្រេងកាតរបស់កម្ពុជាឬយ៉ាងណា ទាល់រង់ចាំការជូនដំណឹងពីក្រុមហ៊ុនសិន។
រដ្ឋាភិបាលកំពុងពិនិត្យមើលលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង និងតាមដានលើការងារហ្នឹង ត្រូវមាននីតិវិធី និងការសម្រេចពីតុលាការ។
តាមកិច្ចព្រមព្រៀង ក្រុមហ៊ុនត្រូវជាប់កាតព្វកិច្ចផ្នែកហិរញ្ញវត្តុ បច្ចេកទេស និងការធ្វើផែនការផ្សេងៗ។ នៅដែលក្រុមហ៊ុនមិនអាចអនុវត្តតាមបានតាមកាតព្វកិច្ច ដូច្នេះរាល់កិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ ហើយរដ្ឋាភិបាលនឹងអាចសហការជាមួយក្រុមហ៊ុន ថ្មីដើម្បីបន្តលើការងារនះបន្តទៀត៕