រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកនេះបានសរសេរនៅលើហ្វេសប៊ុករបស់ឯកឧត្ដមថា សម្តេច ហ៊ុន សែន បានបញ្ជាឲ្យទិញiPad សម្រាប់សិស្សប្រឡងបាក់ឌុបបាននិទ្ទេស A ម្នាក់មួយគ្រឿង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមនាព្រឹកនេះថា៖ «សម្តេចនាយករដ្ឋមន្ត្រីបញ្ជាអោយទិញ IPad សំរាប់ពួកសិស្សជាប់និទ្ទេស A ម្នាក់មួយ» ។
សូមបញ្ជាក់ផងដែរថា យោងតាមក្រសួងអប់រំ យុវជន និងកីឡា បាក់ឌុបឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។