បុរី​ថ្មី​មួយ​ទៀត កំពុង​បុកគ្រឹះ​សាងសង់​ក្បែរព្រលាន​យន្តហោះ​ថ្មី មាន​ផ្ទះច្រើនម៉ូដ​ឲ្យ​អតិថិជន​ជ្រើសរើស

សង្គម​ និង​សេដ្ឋកិច្ច

បុរីខេមរភូមិ បាន​ធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើផ្ទៃដីប្រមាណ ៣ហិចតា ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងបុរីខេមរភូមិនេះ ត្រូវបានវិនិយោគឡើង ដោយក្រុមហ៊ុន Monarchy land & Investment នៅលើផ្ទៃដី ចំនួន៣ ហិចតា នៅក្នុងភូមិសាស្ត្រ តំបន់សក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានចម្ងាយត្រឹមតែ ៧០០ម៉ែត្រ ពីផ្លូវជាតិលេខ២ (ខាងឆ្វេងដៃ បើមកពីព្រែកហូរ និង ខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ) គឺត្រង់ចំណុចភូមិឆ្មាពួន ឃុំជើងកើប។

បើតាមលោកស្រី សុខ បូរី ប្រធានផ្នែកលក់បុរីខេមរភូមិ បានឲ្យដឹងថា គម្រោង បុរីខេមរភូមិ ដែលត្រូវចាប់ផ្តើម សាងសង់ជាផ្លូវការនេះ មានការអភិវឌ្ឍចេញជាសំណង់លំនៅដ្ឋាន ជាង១០០ផ្ទះ ដែលចែកចេញជា ៣ប្រភេទផ្ទះ។ ក្នុងនោះ មានប្រភេទផ្ទះល្វែង បែបអាជីវកម្ម (Shop House ), ប្រភេទផ្ទះវីឡាកូនកាត់ (Link House) និងប្រភេទផ្ទះវីឡាទោល (Single Villa) ដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង ជាង១ឆ្នាំ (ចាប់ពីខែមិថុនា ឆ្នាំ២០២១នេះ រហូតដល់ ខែមិថុនា ឆ្នាំ២០២២)។

* ប្រភេទផ្ទះវីឡាកូនកាត់ (Link House) មានទំហំដី ៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៤ម៉ែត្រ គុណ ១០ ម៉ែត្រ, មាន២បន្ទប់គេង និង៣បន្ទប់ទឹក មានតម្លៃចាប់ពី ៤.៨៨០០ ដុល្លារអាមេរិច ឡើងទៅ។

* ប្រភេទផ្ទះល្វែង បែបអាជីវកម្ម (Shop house) មានទំហំដី ៤.២ម៉ែត្រ គុណ ២៥ម៉ែត្រ និងមានទំហំផ្ទះ ៤.២ម៉ែត្រ គុណ ១៤.៥ម៉ែត្រ មាន៤បន្ទប់គេង និង ៥បន្ទប់ទឹក មានតម្លៃចាប់ពី ៩.៨៨០០ដុល្លារអាមេរិចឡើងទៅ។

* ប្រភេទផ្ទះវីឡាទោល (Single Villa) មានទំហំដី ១០ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ១២ម៉ែត្រ មាន៦បន្ទប់គេង និង៧បន្ទប់ទឹក នៅសល់ដីចំហៀងផ្ទះ ១ម៉ែត្រកន្លះ ទីធ្លាមុខផ្ទះ ពី៦ម៉ែត្រ កន្លះ ទៅ៨ម៉ែត្រ អាចចតរថយន្តបាន២គ្រឿង ហើយនៅខាងក្រោយផ្ទះ មាននៅសល់ដី ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រកន្លះ មានតម្លៃចាប់ពី ១៣ម៉ឺន ៨ពាន់ ៨០០ដុល្លារឡើងទៅ។

បូរីខេមរភូមិនេះ មានទីតាំងភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយហ៍ (High Way) ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល (បានន័យថា ចម្ងាយតែ ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអ៉ីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត្រ និងផ្លូវ៥០ម៉ែត្រ ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ។

លោកស្រី ឃួន លក្ខិណា បន្តថា បន្ទាប់ពីគម្រោងបុរីខេមរភូមិនេះ ក្រុមហ៊ុន Monarchy land & investment នឹងមានគម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានបែបធម្មជាតិ ដែលជាគម្រោងទី២ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតាខ្មៅ នៅមិនឆ្ងាយពីស្រុកកណ្ដាលស្ទឹងនេះ លើផ្ទៃដី ប្រមាណ ៣០ហិចតា ដែលជាដីមានភូមិសាស្ត្រ នៅតំបន់ជាប់មាត់ទន្លេ៕