ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងភាសាខ្មែរ ទៅជាអត្ថបទ ដែលប្រើប្រាស់សញ្ញាសិប្បនិមិត្ត Artificail intelligence។
កម្មវិធីនេះអាចប្រើក្នុងទូរសព្ទដៃតាមប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេងនិយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងទៅជាទម្រង់ MAV, Mp3, M4a និងOGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិដើម្បីជំនួយដល់ការសរសេរអត្ថបទឲ្យកាន់តែឆាប់រហ័ស និងងាយស្រួល។
ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា នៅដំណាក់កាលនេះ កម្រិតបំប្លែងត្រឹមត្រូវ (accuracy) មានប្រមាណ ៩០%។
ជាមួយគ្នានោះក្រសួងក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់តំឡើងកម្មវិធី បំប្លែងសំឡែងទៅជាអត្ថបទ (Khmer ASR) ដើម្បីជាជំនួយក្នុងការសរសេរប្រចាំថ្ងៃដោយស្កេន QR Code៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ