អតីតនិស្សិតពីសហរដ្ឋអាមេរិកម្នាក់ ត្រូវបានតែងតាំងជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

សង្គម​ និង​សេដ្ឋកិច្ច

លោក ហឿន សំនៀង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ និងជាជំនួយការផ្ទាល់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន តាមព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៦៩​ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក​ជា​ស្ថាបនិក និងអតីតនាយកប្រតិបត្តិ​សមាគម​ជីវិត និង​ក្តីសង្ឃឹម (LHA) និង​ជា​នាយករង​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន។ លោក​បាន​បួស​ជា​ព្រះសង្ឃ​នៅ​អាយុ​១៧ និង​សឹក​ជា​គ្រហស្ថ​នៅពេលដែល​លោក​អាយុ​៣៥​ឆ្នាំ​។ 

សូមបញ្ជាក់ថា លោក សំនៀង ធ្លាប់ជានិស្សិតដែលទទួល​អាហារូប​ករណ៍​ពី​សាកល​វិទ្យា​ល័យ St. Ambrose ​University​ រដ្ឋ ​Iowa​៕