កម្ពុជាត្រៀមខ្លួនក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំង ដែលមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់កម្ពុជា ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងវិស័យសំខាន់ៗចំនួន ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នោថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ បានទទួលជួបលោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលាខណៈដែលលោកស្រីបានបញ្ចប់អាណត្តិកបេសកកម្មការទូតនៅកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះបេសកកម្មការទូតដ៏មានតម្លៃរបស់លោកស្រី ក្នុងកិច្ចការពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-បារំាង គាំទ្រវិស័យធុរកិច្ច និងបានជំរុញឱ្យមានការវិនិយោគពីបារាំងមកកម្ពុជា នាអំឡុងអណត្តិរបស់លោកស្រី។

ទន្ទឹមនឹងនេះដែរ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ចំពោះការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) សម្រាប់ស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីបានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពល រួមមាន៖ ការកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិកូវីដ-១៩។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងការកសាងស្ថាប័ននាពេលកន្លងមក។

លោកស្រី បានថ្លែងអំណរគុណជាពិសេសជូនចំពោះកម្ពុជា សម្រាប់ការជួយគាំទ្រលើគំនិតផ្តួចផ្តើម និងបេសកកម្មនានារបស់ស្ថានទូតបារាំងនៅកម្ពុជា និងបានឆ្លៀតឱកាសអបអរសាទរចំពោះការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) និងការធ្វើជាប្រធានឆ្លាស់វេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នាពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនេះនឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង ក្នុងក្របខណ្ឌទ្វេភាគីនិងតំបន់ បន្ថែមមួយកម្រិតទៀត។

គួររម្លឹកជូនថា ថ្វីត្បិតតែទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ បារាំងនៅតែបន្តជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជា-បារាំងនៅឆ្នាំ២០២០ សម្រេចបានចំនួន ៤៥៦ លានដុល្លារអាមេរិក និងគិតត្រឹមខែមេសា ឆ្នាំ២០២១ មានចំនួន ១៥៧ លានដុល្លារអាមេរិក៕