រដ្ឋាភិបាលកំពុងធ្វើការជាមួយប្រទេសជិតខាងមានព្រំដែនជាប់ប្រទេសកម្ពុជា ដើម្បីដំឡើងច្រកទ្វារ ៩ កន្លែងទៅជាច្រកអន្តរជាតិ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរចេញចូល។ ច្រកទ្វារទាំង ០៩ កន្លែងនេះមានខេត្តចំនួន ០៩ របស់ប្រទេសកម្ពុជា មានព្រំដែនជាប់ជាមួយថៃនិងវៀតណាម និងមានច្រកសមុទ្រមួយផងដែរនៅខេត្តកែប។
ច្រកទាំង ០៩ កន្លែង ដែលរដ្ឋាភិបាលកំពុងរៀបចំដំឡើងទៅជាច្រកព្រំដែនអន្តរជាតិនៅពេលខាងមុខរួមមាន៖
-ច្រកទ្វារទ្វេភាគី ដា (ខេត្តត្បូងឃ្មុំ)
-ច្រកទ្វារតំបន់ សំរោង (ខេត្តស្វាយរៀង)
-ច្រកទ្វារ ស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)
-ច្រកទ្វារតំបន់ ជប់គគីរ (ខេត្តឧត្តរមានជ័យ)
-ច្រកទ្វារតំបន់ អានសេះ (ខេត្តព្រះវិហារ)
-ច្រកទ្វារតំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្តពោធិ៍សាត់)
-ច្រកទ្វារទ្វេភាគី ជ្រៃធំ (ខេត្តកណ្តាល)
-ច្រកទ្វារ ម៉ឺនជ័យ (ខេត្តព្រៃវែង)
-កំពង់ផែ កែប (ខេត្តកែប)