ទិន្នន័យពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រឹមឆ្នាំ ២០២០ កម្ពុជាមានច្រកទ្វារព្រំដែនសរុបចំនួន ៨២ កន្លែងសម្រាប់ការធ្វើពាណិជ្ជកម្ម និងការលំហូរការធ្វើដំណើរចេញចូលប្រទេសកម្ពុជា។ ច្រកទ្វារទាំង ៨២ កន្លែង បែងចែកជាច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារទ្វេភាគី ច្រកទ្វារតំបន់ និងកំពង់ផែសមុទ្រ។
I.ច្រកទ្វារអន្តរជាតិមានចំនួន ០៧
ក/ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិមានចំនួន ០៣
-អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-អាកាសយានដ្ឋានអន្តរជាតិសៀមរាប
-អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
ខ/ ច្រកទ្វារកំពង់ផែអន្តរជាតិ មានចំនួន ០៤
-កំពង់ផែអន្តរជាតិភ្នំពេញ
-កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
-កំពង់ផែអន្តរជាតិឧកញ៉ាម៉ុង
-កំពង់ផែអន្តរជាតិស្ទឹងហាវ
II. ច្រកទ្វារព្រំដែនអន្តរជាតិមានចំនួន ១៨
ក/ ច្រកទ្វារព្រំដែនអន្តរជាតិជាប់ជាមួយប្រទេសវៀតណាមមានចំនួន ១០
-ព្រែកចាក (កំពត)
-ភ្នំដិន (តាកែវ)
-ក្អមសំណ (កណ្តាល)
-កោះរកា (ខេត្តព្រៃវែង)
-បន្ទាយចក្រី (ខេត្តព្រៃវែង)
-ព្រៃវល្លិ៍ (ខេត្តស្វាយរៀង)
-បាវិត (ខេត្តស្វាយរៀង)
-ត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ)
-ត្រពាំងស្រែ (ខេត្តក្រចេះ)
-អូយ៉ាដាវ (ខេត្តរតនគិរី)
ខ/ ច្រកទ្វារព្រំដែនអន្តរជាតិជាប់ជាមួយប្រទេសថៃ មានចំនួន ០៧
-ចាំយាម (ខេត្តកោះកុង)
-ព្រំ (ខេត្តប៉ៃលិន)
-ដូង (ខេត្តបាត់ដំបង)
-ភ្នំដី (ខេត្តបាត់ដំបង)
-ប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)
-អូរស្មាច់ (ខេត្តឧត្តរមានជ័យ)
-ជាំ (ខេត្តឧត្តរមានជ័យ)
គ/ ច្រកទ្វារព្រំដែនអន្តរជាតិជាប់ជាមួយប្រទេសឡាវ មានចំនួន ០១
-ត្រពាំងក្រៀល (ស្ទឹងត្រែង)
III. ច្រកទ្វារទ្វេភាគីមានចំនួន ១៧
ក/ ច្រកទ្វារទ្វេភាគី ដែលជាប់ជាមួយប្រទេសវៀតណាមមានចំនួន ១៥
-ដាក់ដាំ (ខេត្តមណ្ឌលគិរី)
-ជីមៀត (ខេត្តមណ្ឌលគិរី)
-ឡាប៉ាខេ (ខេត្តមណ្ឌលគិរី)
-ណាំលៀរ (ខេត្តមណ្ឌលគិរី)
-ទន្លេចាម (ខេត្តត្បូងឃ្មុំ)
-ដា (ខេត្តត្បូងឃ្មុំ)
-ជ័យឃ្លាំង (ខេត្តក្រចេះ)
-កំពង់ក្រសាំង (ខេត្តតាកែវ)
-កោះសំពៅ (ខេត្តព្រៃវែង)
-ជ្រៃធំ (ខេត្តកណ្តាល)
-បុសមន (ខេត្តស្វាយរៀង)
-តន់ហន់ (ខេត្តកំពត)
ខ/ ច្រកទ្វារទ្វេភាគីជាប់ជាមួយប្រទេសថៃ មានចំនួន ០១
-ព្រះវិហារ (ខេត្តព្រះវិហារ)
គ/ ច្រកទ្វារទ្វេភាគីជាប់ជាមួយប្រទេសឡាវមានចំនួន ០១
-កំពង់ស្រឡៅ (ខេត្តព្រះវិហារ)
IV. ច្រកទ្វារតំបន់មានចំនួន ៣២
ក/ ច្រកទ្វារតំបន់ដែលជាប់ជាមួយសាធារណរដ្ឋប្រជាមានិតវៀតណាមមានចំនួន ១៦
-ដូនរ័ត្ន (ខេត្តត្បូងឃ្មុំ)
-ជាំក្រវៀន (ខេត្តត្បូងឃ្មុំ)
-ចាន់មូល (ខេត្តត្បូងឃ្មុំ)
-ទន្លូង (ខេត្តត្បូងឃ្មុំ)
-ស្រែបារាំង (ខេត្តស្វាយរៀង)
-ដូង (ខេត្តស្វាយរៀង)
-ព្រៃតាអី (ខេត្តស្វាយរៀង)
-ខ្សែដែក (ខេត្តស្វាយរៀង)
-សំរោង (ខេត្តស្វាយរៀង)
-ព្រែកជ្រៃ-ព្រែកទន្លា (ខេត្តកណ្តាល)
-ព្រែកស្បូវ (ខេត្តកណ្តាល)
-ពាមមន្ទា (ខេត្តព្រៃវែង)
-បាក់ដៃ (ខេត្តតាកែវ)
-ស្វាយអាង៉ោង (ខេត្តព្រៃវែង)
-ក្បាលដំរី (ខេត្តមណ្ឌលគិរី)
ខ/ ច្រកទ្វារតំបន់ ដែលជាប់ជាមួយប្រទេសថៃមានចំនួន ១៥
-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ)
-ម៉ាឡៃ (ខេត្តបន្ទាយមានជ័យ)
-៤៣ ឬច្រកអូរបីជាន់ (ខេត្តបន្ទាយមានជ័យ)
-ព្រះប្រឡាយ (ខេត្តឧត្តរមានជ័យ)
-អានសេះ (ខេត្តព្រះវិហារ)
-អូរអន្លក់ ឬសួនស៊ុ (ខេត្តបាត់ដំបង)
-អូររំដួល (ខេត្តបាត់ដំបង)
-ពាមតា (ខេត្តបាត់ដំបង)
-សែនចៅ (ខេត្តបាត់ដំបង)
-ភ្នំព្រឹក (ខេត្តបាត់ដំបង)
-២០៣ (ខេត្តបាត់ដំបង)
-៤០០ (ខេត្តបាត់ដំបង)
-សួនស៊ឹម (ខេត្តបាត់ដំបង)
-ស្វាយវែង (ខេត្តបាត់ដំបង)
-ជប់គគីរ (ឧត្តរមានជ័យ)
គ/ ច្រកទ្វារតំបន់ដែលជាប់ជាមួយប្រទេសឡាវ មានចំនួន ០២
-ស្រែសំបូរ (ខេត្តស្ទឹងត្រែង)
-កន្ទុយនាគ (ខេត្តរតនគិរី)
V. ច្រកទ្វារកំពង់ផែ មានចំនួន ០៩
-កំពង់ផែកោះសេះ (ខេត្តកំពត)
-កំពង់ផែត្រពាំងល្ពៅ (ខេត្តកំពត)
-កំពង់ផែកំពង់កណ្តាល (ទីរួមខេត្ត)
-កំពង់ផែបាក់ខ្លង (ខេត្តកោះកុង)
-កំពង់ផែស្រែអំបិល (ខេត្តកោះកុង)
-កំពង់ផែថ្មស (ខេត្តកោះកុង)
-កំពង់ផែកោះស្តេច (ខេត្តកោះកុង)
-កំពង់ផែទំនប់រលក (ខេត្តព្រះសីហនុ)
-កំពង់ផែកែប (ខេត្តកែប)
VI. ច្រកទ្វារត្រៀមដំឡើងទៅច្រកព្រំដែនអន្តរជាតិចំនួន ០៩
-ច្រកទ្វារទ្វេភាគី ដា (ខេត្តត្បូងឃ្មុំ)
-ច្រកទ្វារតំបន់ សំរោង (ខេត្តស្វាយរៀង)
-ច្រកទ្វារស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)
-ច្រកទ្វារតំបន់ជប់គគីរ (ខេត្តឧត្តរមានជ័យ)
-ច្រកទ្វារតំបន់អានសេះ (ខេត្តព្រះវិហារ)
-ច្រកទ្វារតំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្តពោធិ៍សាត់)
-ច្រកទ្វារទ្វេភាគីជ្រៃធំ (ខេត្តកណ្តាល)
-ច្រកទ្វារម៉ឺនជ័យ (ខេត្តព្រៃវែង)
-កំពង់ផែកែប (ខេត្តកែប)
ប្រភព៖ កម្ពុជាថ្មី