កាន់តែស្រួល! ABA ចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិដើម្បីផ្ដល់សេវាទូទាត់បែបឌីជីថល ជាង​ 100​ កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ ABA ចាប់ដៃគូជាមួយ Total Cambodge ដើម្បីផ្ដល់សេវាទូទាត់បែបឌីជីថល ដែលនឹងសម្រួលដល់ការទូទាត់របស់អតិថិជនឲ្យកាន់តែប្រសើរឡើង ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយ​ការ​ចាប់​ដៃគូ​នេះ​ អតិថិជន​ ABA​ អាច​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​ ដោយ​ស្គែ​ន​កូដ​ QR​ របស់​ ABA​ PAY​ ឬ​ប្រើ​កាត​ចរន្ត​ជិត​ (Contactless)​ រាល់ពេល​ចាក់​សាំង​ ឬ​ទិញ​អីវ៉ាន់​នៅ​តាម​ស្ថានីយ​ TotalEnergies​ ជាង​ 100​ កន្លែង​ទូ​ទាំង​ប្រទេស​។​

លើស​ពី​នេះ​ ដៃគូ​ចែកចាយ​របស់​ក្រុមហ៊ុន​ TotalEnergies​ ក៏​អាច​ទូទាត់​ថ្លៃ​ផលិតផល​ និង​សេវាកម្ម​នានា​តាម​កម្មវិធី​ ABA​ Mobile​ ខណៈ​ដែល​សមាជិក​ TOTAL​ Club​ ក៏​អាច​បញ្ចូល​លុយ​កាត​ចាក់​សាំង​របស់​ខ្លួន​ដោយ​ប្រើ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​នេះ​បាន​ផង​ដែរ​។​

សូមបញ្ជាក់ថា ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ និង ​Total​ Cambodge​ ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ TotalEnergies​ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ធំ​ជាងគេ​លំដាប់​ទី​បួន​របស់​ពិភពលោក​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ ដើម្បី​បង្កើន​បទ​ពិសោធ​ទូទាត់​បែប​ឌី​ជី​ថ​ល​របស់​អតិថិជន​ឲ្យ​កាន់តែ​សម្បូរ​បែប​នៅ​តាម​ស្ថានីយ​ TotalEnergies​៕