នៅគ្រប់ផ្សារទំនេីបធំៗនៅភ្នំពេញ មិនទាន់បានកន្លះឆ្នាំផងទឹកដោះស្រស់ក្នុងស្រុកKirisur សុីដាច់គេហេីយ។ ឮបុគ្គលិកថា ទឹកដោះស្រស់មកពីថៃសល់រហូត ចំណែកទឹកដោះស្រស់ក្នុងស្រុកយ Kirisur ដាច់ស្តុករហូត ។ នេះដោយសារគុណភាព ផឹកទៅដូចទឹកដោះស្រស់មែន ចំណែកទឹកដោះស្រស់នាំពីក្រៅដូចទឹកៗ ហេីយណាមួយផលិតផលក្នុងស្រុកផង ។

រាល់ថ្ងៃផលិតផលខ្មែរកេីនឡេីងជាលំដាប់លំដាប់ ប៉ុន្តែមានតែក្នុងផ្សារទំនេីប ខណៈផ្សារធម្មតាមិនសូវឃេីញផលិតផលក្នុងស្រុកសោះ។ តំណាងក្រុមហ៊ុនទឹកដោះគោស្រស់Kirisurបាននិយាយថា ដល់ថ្នាក់ផ្គត់ផ្គង់ដល់ផ្សារទំនេីបមិនទាន់ ហេីយលក់ដាច់តាំងពីមួយថ្ងៃជាង១ពាន់លីត ឥឡូវដល់១ម៊ុឺនលីត។
បើតាមអ្នកគាំទ្រឈ្មោះ Smeyy បង្ហោះពាក់ព័ន្ធនឹងទឹកដោះគោខ្មែរនេះដោយចាប់អារម្មណ៍ ពេលទទួលទាន មានរសជាតិឆ្ងាញ់ និង ក្លិនឈ្ងុយខុសពីធម្មតា មិនឆ្អាប សារធាតុផ្អែម នៅកម្រិតមធ្យម ដែលទទួលទានមិនទ្រលាន់នឹងរសជាតិ !!!និយាយទៅ ដឹងតែឆ្ងាញ់ ប្លែក ខុសពីទឹកដោះគោ ដែលយើងនាំចូលពីក្រៅស្រុក !!ផលិតផលយើង មានគុណភាព អាចសម្រេចបាន ប៉ុន្តែ អាស្រ័យលើផ្នត់គំនិតប្រជាជនយើងថា តើឱ្យតម្លៃលើផលិតផលខ្លួន ឬ បន្តនិយមផលិតផលបរទេស តែប៉ុណ្ណោះ ។

អ្នកគាំទ្រម្នាក់ទៀតលើកឡើងថា ខ្ញុំធ្លាប់ជាបុគ្គលិខាងបច្ចែកទេសអគ្គិសនីនៅ កសិដ្ធានគីរីសួរ នៅភ្នំតាម៉ៅ ទឹកដោះពិតធម្មជាតិ100% ហេីយអនាម័យល្អ បច្ចែកវិទ្យារបស់អុីស្រាអ៊ែលទាំងអស់ ហេីយគោរបស់គេមិនមានជំងឺទេដោយសារមានពេទ្យសត្វជំនាញដែលបញ្ចប់ការសិក្សាមកពីអុីស្រាអ៊ែលនឹងក្នុងស្រុក ធានាធម្មជាតិ100%។
ចំណែកស្រ៊ៀងសុវណ្ណ ដាវីត និយយាយអារម្មណ៍ពិតទៅទិញ10ដង់បានតាម្តងគាត់គឺអស់ស្តុកទៅទាន់គេទិញបានផឹកបើស៊យគឺអត់បានផឹករស់ជាតិខុសពីទឹកដោះគោថៃឆ្ងាយមិនថារបស់ថៃbrandអីក៏ដោយ

បើតាមប្រភបពីក្រុមហ៊ុនក៏អរគុណសំរាប់ការគាំទ្រទឹកដោះគោស្រស់ 100% Kirisu របស់ខ្មែរ។ សំរាប់ការដែលពួកយើងមិនទាន់អាចឈានដល់ពង្រីកទីផ្សាររបស់ពួកយើងដល់គ្រប់កន្លែងនោះមានហេតុផលដូចជា :១- សង្វាក់ផលិតកម្មរបស់ពួកយើងនៅមានកំរិតទាបជាងតំរូវការទីផ្សាបច្ចុប្បន្ន ដោយសាមានការគាំទ្រខ្លាំងពីប្រជាជនខ្មែរយើង។ ២- Kirisu បានធ្វើការប្រូម៉ូសិនជារៀងរាល់ខែរហូតដល់បច្ចុប្បន្នប្រូម៉ូសិន 2+1 នៅតែបន្តចរាចរណ៍នៅគ្រប់ទីផ្សារទំនើប & មីនីម៉ាត។ ៣- តំរូវការថែរក្សាក្នុងកំរិតស្តង់ដា 4 អង្សារសេទើបអាចរក្សាគុណភាពទឹកដោះគោបានយូរអគុណ សំរាប់ការគាំទ្រពីសំណាក់អតិថិជនទាំងអស់។ ឆ្នាំក្រោយ Kirisu ហ្នឹងបង្កើនសង្វាក់ផលិតកម្មដើម្បីផ្គត់ផ្គង់អោយគ្រប់តំរូវការរបស់អតិថិជន៕