កូនខ្មែរ៦រូប ទៀតហើយបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញសន្តិសុខ-ហរិញ្ញវត្ថុ និងថ្នាក់ Specialist degree ជំនាញវេជ្ជសាស្ត្រ ពីប្រទេសរុស្ស៊ីដោយជោគជ័យ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២០ ខែមិថុនានេះ បង្ហាញបញ្ជីឈ្មោះនិស្សិតខ្មែរដែលបានបញ្ចប់សិក្សាចំនួន ៦រូបរួមមាន៖
នាយទាហានកម្ពុជា ចំនួន៣រូប គឺ ១ អនុសេនីយ៍ទោ ឈុន វ៉ាន់នី ២ អនុសេនីយ៍ទោ ម៉ៅ សារាជ ៣ អនុសេនីយ៍ទោ ឡេង លឹមលីម៉េង ដែលបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញសន្តិសុខ-ហរិញ្ញវត្ថុ ដោយជោគជ័យពីសាកលវិទ្យាល័យយោធា នៃក្រសួងការពារជាតិសហព័ន្ធរុស្សី រដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ។
នាយទាហានកម្ពុជា ចំនួន៣រូប ១ អនុសេនីយ៍ទោ អ៊ាន ហ្សាតូ ២ អនុសេនីយ៍ទោ ស្ងួន ភក្ដី ៣ អនុសេនីយ៍ទោ សេក មិនា ដែលបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ជំនាញវេជ្ជសាស្ត្រ ដោយជោគជ័យពីបណ្ឌិត្យសភាវេជ្ជសាស្រ្តយោធា ទីក្រុងSaint Petersburg សហព័ន្ធរុស្ស៊ី។
ជាមួយគ្នានោះផងដែរសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ក៏បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះនិស្សិតទាំង ៦រូបបានបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញនិមួយៗ ហើយសូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងបន្តទទួលបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចការងារនាថ្ងៃអនាគត។
គួររម្លឹកថា កាលពីថ្មីៗនេះ មានសិក្ខាកាមយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់ បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី ចំនួន ៧រូប រួមមាន៖
១. លោក ហែម នរៈសត្យា ជំនាញ មីសុីល និងកាំភ្លេីងធំ ២. លោក ផុន ណារិទ្ធិ ជំនាញ មីសុីល និងកាំភ្លេីងធំ ៣. លោក កែវ ផល្លី ជំនាញ មីសុីល និងកាំភ្លេីងធំ ៤. លោក អ៊ឹង មេងលី ជំនាញ មីសុីល និងកាំភ្លេីងធំ ៥. លោក ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ៦. លោក មាស សុជាត្ថា ជំនាញអាវុធធុនស្រាល គ្រឿងក្រោះ និងឧបករណ៍ឆ្លុះElectro ៧. លោក ងឿន ប៊ុនថេន ជំនាញអាវុធធុនស្រាល គ្រឿងក្រោះ និងឧបករណ៍ឆ្លុះElectro។
សូមបញ្ជាក់ថា សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយស្ថាប័នអប់រំរុស្ស៊ីគឺមានតម្លៃស្មើរនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅប្រទេសកម្ពុជា៕