អ្នកជំនួញ និងវាគ្មិនល្បីៗចំនួន ៨រូបត្រូវបានតែងតាំងជាទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា នេះបើតាមការឲ្យដឹងពីលោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងប្រធានប្រឹក្សាភិបាលក្រុមហ៊ុនអចនទ្រព្យ រាជសន្តុសិត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ទីប្រឹក្សាដែលត្រូវបានតែងតាំងរួមមាន៖ ១.លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club ២.លោក អួន សារ៉ាត់ គ្រូបណ្តុះបណ្តាល វិធីសាស្រ្តជោគជ័យ ៣.លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន Property 78 ៤.លោកឧកញ៉ា ម៉ាន់ ចន្ទឌី អគ្គនាយកក្រុមហ៊ុន IQI Cambodia ៥.លោក យិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយក នៃគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com. ៦.លោកឧត្តមសេនីយ៍ត្រី អ៉ិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិនៃអគ្គលេខាធិការដ្ធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ៧.លោក ឃន ជឺ ស្ថាបនិកបង្កើតគ្រុបតេឡេក្រាមTelegram ជាង២មុឺននាក់ ៨.លោក ទូច ណារិន។
គួររម្លឹកជូនថា សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានបង្កើតឡើងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ហើយបច្ចុប្បន្នលោកឧកញ៉ា ម៉ន សុខា ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកច្រើនរូបទៀត ដែលប្រមូលផ្តុំដោយអ្នកជំនាញអចលនទ្រព្យ៕