ក្រៅពី​មណ្ឌលគិរី ខេត្ត​ ៦​ ទៀតក៏មាន​រ៉ែមាស ក្នុងនោះក៏មានកំពង់ចាមដែរ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជាមិនមែនមានតែខេត្តមណ្ឌលគីរី​ តាម​តំបន់ក្នុងខេត្តប្រមាណ៦ទៀត ក៏កំពុងមានសក្ដានុពល លើអាជីវកម្មរ៉ែមាសនេះដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុយ សែម បានថ្លែងក្នុងពិធីដាក់ឱ្យដំណើរការ រោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅក្នុងតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ថា រ៉ែមាសនេះមិនមែនមានតែក្នុងខេត្តមណ្ឌលគីរីនោះទេ ប៉ុន្ដែតាមការ​សិក្សា​ក៏​មានក្នុងខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម និងខេត្តរតនគីរី​នោះ​ដែរ។

លោកបញ្ជាក់ថា អាជីវកម្មរ៉ែមាសជាអាជីវកម្មថ្មីមួយ ចំណូលថ្មី និងជាប្រវត្តិសាស្រ្ដដំបូង ហើយ​តាម​ការ​ប៉ាន់ស្មាន មួយឆ្នាំប្រហាក់ប្រហែល ៤០លានដុល្លារអាមេរិក ដែលបានមកពីសួយសារ និងសារពើពន្ធផ្សេងៗ លើការលក់មាសក្នុងការដ្ឋាននេះ៕