ផ្លូវល្បឿនលឿនដែលសម្រេចការសាងសង់បានជាង ៥០% នៅពេលដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២៣ តម្លៃលើការបើកបរលើផ្លូវនេះចន្លោះពី ១០ សេន ទៅ ១៥ សេនក្នុងមួយគីឡូម៉ែត្រ។
ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវល្បឿនលឿនកាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ស្នើឲ្យមានការបញ្ចុះតម្លៃសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿននេះឲ្យទាបជាង ១០ សេនសម្រាប់ការការបើកបរក្នុងមួយគីឡូម៉ែត្រ។
ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា លទ្ធភាពពលរដ្ឋពេលនេះមិនទាន់អាចចំណាយលើការបង់ថ្លៃសេវាបើកបរលើផ្លូវល្បឿននេះទេ បើកំណត់តម្លៃស្តង់ដាតាមប្រទេសមួយចំនួននោះ។ លោកបានស្នើឲ្យក្រុមហ៊ុនពិចារណាចុះថ្លៃក្រោម ១០ សេន ក្នុងមួយគីឡូម៉ែត្រ ដើម្បីផ្តល់លទ្ធភាពអាចឲ្យពលរដ្ឋអាចជិះធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងនេះបាន។
គួរបញ្ជាក់ថា តម្លៃស្តង់ដារផ្លូវល្បឿនលឿនតាមប្រទេសផ្សេងៗចន្លោះពី ១០ សេន ទៅ ១៥ សេនក្នុងមួយគីឡូម៉ែត្រ អីចឹងបើធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវចំណាយយ៉ាងហោចណាស់ក៏២០ដុល្លារដែរ លើប្រវែងផ្លូវជាង ១៩០ គីឡូម៉ែត្រនេះ៕