សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសពីភាពជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាសរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។ ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នេះជាកំណត់ត្រាជាប្រវត្តិសាស្ត្រនៃការចាប់ផ្តើមឧស្សាហកម្មចម្រាញ់រ៉ែមាសជាលើកដំបូងរបស់កម្ពុជា ដែលបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកនូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច សង្គមផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។
ឧកញ៉ាញូស៍ សូមបង្ហាញសាវតារខ្លីពីក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរុករករ៉ែមាសលើកដំបូងនៅកម្ពុជា៖
បង្កើតឡើងក្នុងឆ្នាំ១៩៦៩ ក្រុមហ៊ុន Emerald Resources គឺជាក្រុមហ៊ុនរុករក និងចម្រាញ់មាសដ៏ល្បីល្បាញបំផុតមួយនៅក្នុងទីក្រុង Perth ប្រទេសអូស្រ្តាលី ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ខាងរុករករ៉ែមាសប្រកបដោយភាពជោគជ័យ ឆាប់រហ័ស និងចំណាយថ្លៃដើមតិច នៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនមានតម្លៃទីផ្សារ៤៦៣លានដុល្លារ មានភាគហ៊ុនជាង៥០០លានហ៊ុន។
ក្រុមហ៊ុន Emerald Resources មានក្រុមវិស្វករ និងភូគព្ភវិទូសមត្ថភាពខ្ពស់ ដែលធ្លាប់បានទទួលជោគជ័យ លើគម្រោងរុករក និងចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនដូចជា គម្រោង Bonikro Gold Project នៅក្នុងប្រទេសកូឌីវ័ Cote d’Ivoire សម្រាប់ក្រុមហ៊ុន Equigold NL និងក្រុមហ៊ុន Regis Resources Ltd។
ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត (Renaissance Minerals (Cambodia) Limited) គឺជាក្រុមហ៊ុនអូស្រ្តាលី ដែលទទួលបានការអនុញ្ញាតឲ្យសិក្សាស្រាវជ្រាវស្វែងរុករករ៉ែមាស អស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។
ក្រុមហ៊ុន Renaissance Minerals ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (Private Limited Company) ដែលធ្វើប្រតិបត្តិការលើវិស័យរុករករ៉ែធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន ១០០ ភាគរយដោយក្រុមហ៊ុន Emerald Resources NL ជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រអូស្រ្តាលី ASX បង្កើតឡើងមានដើមទុនអន្តរជាតិ។
ក្រុមហ៊ុនបានផ្តួចផ្តើមសកម្មភាពជាច្រើនឆ្ពោះទៅកាន់ការផលិតកម្មរ៉ែ។ ក្រុមហ៊ុននេះបានចុះហត្ថលេខាលើកិច្ចសន្យារ៉ែចំនួន ២៣០ លានដុល្លារជាមួយក្រុមហ៊ុនរ៉ែនិងក្រុមហ៊ុន Civil Australia (Maca) ដើម្បីផ្គត់ផ្គង់ឧបករណ៍រើផែនដីនិងធ្វើសេវាកម្មរ៉ែកិច្ចសន្យានៅគម្រោងមាសអូកាវអស់រយៈពេលជាង ៧ ឆ្នាំ។
ឆ្នាំ២០១៨ ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែដល់ក្រុមហ៊ុន Renaissance Minerals (Cambodia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ដែលមានមូលដ្ឋាននៅអូស្ត្រាលីដើម្បីទាញយករ៉ែមាសនៅក្នុងខេត្តមណ្ឌលគីរី។
ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអភិវឌ្ឍន៍គម្រោងវិនិយោគលើរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មតម្លៃ ១២០ លានដុល្លារនៅក្នុងខេត្តមណ្ឌលគិរីរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី Renaissance Minerals (Cambodia) Limited ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។
បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជារំពឹងថា ផលិតផលមាសលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវនឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុង ១ ឆ្នាំក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗមាន ៤០ លានដុល្លារក្នុង ១ ឆ្នាំ។ ថវិកានេះនឹងត្រូវយកមកប្រើក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕