ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ពីបែកគុស កាត់តាមស្រុកកំពង់ត្រាច ទៅដល់ខេត្តកែប នឹងបើកការដ្ឋានស្តារនិងពង្រីកលើកកម្រិតគុណភាពពីកៅស៊ូ DBST ទៅជាកៅស៊ូ AC នៅឆ្នាំ២០២២ខាងមុខ។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងក្នុងឱកាសបានដឹកនាំប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិលេខ៣ កាលពីថ្ងៃម្សិលមិញនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា កំណាត់ផ្លូវជាតិលេខ៤១ ក៏នឹងបើកការដ្ឋានស្តារដូចគ្នា។ លោករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលខិតខំស្វះស្វែងរកថវិកាស្តារនិងពង្រីកផ្លូវជាតិជាច្រើនកន្លែង ដើម្បីសម្រួលលំហូរការដឹកជញ្ជូន និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ៕