ស្រួលៗ​មាន​អេស៊ីលីដាល​ម៉ូបាល អាច​យក​បើ​កចាយ​ទូទាំងពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ​អែស៊ីលីដា បាន​ធ្វើ​ការ​បញ្ជាក់​ថា ចាប់ពីពេលនេះតទៅ អតិថិជន​អាច​ទូទាត់ពេលទៅក្រៅប្រទេសទៀតលែងពិបាកទៀតហើយ​ជាមួយ​អេស៊ីលីដាម៉ូបាល ស្កែនទូទាត់ទូទាំងពិភពលោក តាមឃ្យូអរកូដរបស់ម៉ាស្ទ័រកាត និងវីសា បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារ​អេស៊ីលីដា អតិថិជនដែលមានអែបអេស៊ីលីដាម៉ូបាល ត្រូវ​ភ្ជាប់ប័ណ្ណម៉ាស្ទ័រកាត ឬប័ណ្ណវីសាដើម្បីអាចស្កែនទូទាត់តាមឃ្យូអរកូដរបស់ម៉ាស្ទ័រកាត ឬវីសា បានទាំងក្នុង និងក្រៅប្រទេស នៅតាមហាងលក់ទំនិញ-សេវាកម្ម ដែលមាននិមិត្តសញ្ញារបស់ម៉ាស្ទ័រកាត ឬវីសានៅលើឃ្យូអរកូដ។

សូមពិនិត្យមើលរបៀបភ្ជាប់ប័ណ្ណម៉ាស្ទ័រកាត ឬវីសា ជាមួយអេស៊ីលីដាម៉ូបាល៖ https://www.acledabank.com.kh/qr/toanchet?usrManual=linkcard