លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានឧបត្ថម្ភថវិកាចំនួន ៤០,០០០,០០០រៀល(សែបសិបលានរៀល) និងត្រីខកំប៉ុងចំនួន ១០០០កេស ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជាមួយគ្នានោះក៏មានក្រុមហ៊ុនចំនួន២ បាននាំយកអំណោយជា ឱសថ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់សម្រាប់ការបង្កាទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកណ្តាលដើម្បីប្រើប្រាស់តាមការចាំបាច់ រួមមាន៖
២-លោក KONG JIANMING អគ្គនាយកក្រុមហ៊ុន អុីស្ត អេស៊ា ជាយ័ន រៀល អុីស្ទេត ឯ.ក(EAST ASIA JIAYUAN REAL ESTATE CO., LTD) បានឧបត្ថម្ភម៉ាស់ ២០,០០០ម៉ាស់ កញ្ចប់សុខភាព Jovan ចំនួន ៤០កញ្ចប់។
៣-លោក ប្រធានសមាគម HU JIANHAI ប្រធានសមាគមអភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តជីជាំង ប្រទេសចិន ប្រចាំកម្ពុជា បានឧបត្ថម សៀវភៅ អភិបាលកិច្ចប្រទេសចិន របស់លោក ស៊ី ជីងភីង ចំនួន៧២ក្បាល ឱសថបុរាណ Lianhua Qingwen Jiaonang ចំនួន១៣០ប្រអប់ ឱសថបុរាណចិនឆុងទឹកពិសារចំនួន ១៥០កញ្ចប់។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក៏សូមប្រសិទ្ធពរជូន អ្នកឧកញ៉ា លោកអគ្គនាយក លោកប្រធាន និងក្រុមគ្រួសារ ព្រមទាំងសហការី សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច គ្រប់មុខជំនួញផ្សេងៗ ជាពិសេសជៀសផុតពីជំងឺកូវីដ-១៩៕