កម្ពុជាមានមហិច្ឆតាធំប្រែក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់សម្រាប់ទីផ្សារពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែមិថុនាម្សិលមិញ បានចាប់ផ្តើមរៀបចំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលនេះជាមហិច្ឆតាធំមួយទៀតរបស់កម្ពុជាដើម្បីប្រែក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កិច្ចប្រជុំផ្ទៃក្នុងនេះ ដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា និងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ លោកអគ្គនាយកស្តីទីពាណិជ្ជកម្មក្នុងប្រទេស លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាន-ប្រធានស្តីទីនាយកដ្ឋាន-វិទ្យាស្ថានពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មជាច្រើនរូប។

បើតាមក្រសួងពាណិជ្ជកម្ម គោលបំណងនៃសេចក្តីព្រាងគោលនយោបាយជាតិខាងលើ គឺប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យតាមរបៀបវារៈនៃមាតិកានីមួយៗ ដោយពិភាក្សា និងផ្តល់ជាធាតុចូលយ៉ាងផុលផុសលើខ្លឹមសារសំខាន់ៗជាអាទិ៍ សេចក្តីផ្តើម ចក្ខុវិស័យ គោលដៅនិងគោលបំណង និងយុទ្ធសាស្ត្រនៃគោលនយោបាយជាតិខាងលើ។ សម្រាប់កិច្ចការបន្ត នាយកដ្ឋាននឹងកែសម្រួលខ្លឹមសារដែលបានឯកភាព ស្របតាមស្មារតីអង្គប្រជុំ ដើមី្បដាក់ជូនកិច្ចប្រជុំបន្តលើកក្រោយ៕