ក្រុមហ៊ុន Telegram បានបន្ថែមមុខងារវីដេអូខលជាក្រុម

សង្គម​ និង​សេដ្ឋកិច្ច

នៅខែមេសាឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុន Telegram បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាក្រុមឱ្យបានមុនដំណាច់ឆ្នាំ ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ចេញមុខងារនោះទេ ហើយក្នុងខែមេសាឆ្នាំ២០២១ ក្រុមហ៊ុនបានប្រកាសជាថ្មីម្ដងទៀតថា មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែឧសភាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ទោះបីជាក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការបញ្ចេញដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាងកម្មវិធីផ្សេងៗទៀតក៏ដោយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួនដែលចូលចិត្តប្រើកម្មវិធី Telegram ពួកគេកំពុងតែទន្ទឹងរង់ចាំដើម្បីប្រើមុខងារនេះ។

ដើម្បីប្រើមុខងារវីដេអូខលជាក្រុមនេះ ដំបូងលោកអ្នកត្រូវបង្កើតក្រុមមួយ បន្ទាប់មកលោកអ្នកត្រូវចុចនៅលើរូបសញ្ញារបស់ក្រុម ហើយចុចនៅលើប៊ូតុង ‘Voice Chat’។ ចុងក្រោយលោកអ្នកអាចចុចនៅលើប៊ូតុង ‘Video’ ហើយចុចលើ ‘Share Video Call’ ដើម្បីចាប់ផ្ដើមវីដេអូខល ឬលោកអ្នកអាចជ្រើសយកជម្រើស ‘Share Screen’ ដើម្បីអាចស៊ែស្រ្គីនទូរសព្ទរបស់លោកអ្នកជាមួយនឹងក្រុមក៏បាន។

ដើម្បីអាចប្រើមុខងារវីដេអូខលថ្មីនេះបាន លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះ។ ម្យ៉ាងវិញទៀតកម្មវិធី Telegram តម្រូវឱ្យអ្នកប្រើប្រាស់ជា ‘Admin’ ដើម្បីអាចចាប់ផ្ដើម ‘Voice Chat’ បាន៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា