នៅព្រឹកថ្ងៃទី៣០ ខេមិថុនានេះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីអង្គការ JICA បានការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន នៅខេត្តបន្ទាយមានជ័យ។
គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិថ្មីស្ទឹងបត់គ្រោងនឹងបញ្ចប់ត្រឹមខែមេសា ឆ្នាំ២០២២ខាងមុខ ខណៈច្រកទ្វារអន្តរជាតិថ្មីមួយនេះ និងជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ កាន់តែមានភាពងាយស្រួលដែលជាសរសៃឈាម រួមចំណែកលើកស្ទួយដល់កំណើនសេដ្ឋកិច្ចដល់កម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងទាំងនេះគឺជាជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ជប៉ុនក្រោមក្របខណ្ឌកម្ចីប្រាក់យេន និងជំនួយបច្ចេកទេស។ យើងជឿជាក់ថាស្ថានភាពភ័ស្តុភារកម្មរវាងកម្ពុជានិងថៃនឹងមានការរីកចម្រើនគួរឲ្យកត់សម្គាល់បន្ទាប់ពីគម្រោងទាំងនេះត្រូវបានបញ្ចប់។សូមអរគុណដល់មន្រ្តី និងបុគ្គលិកកម្ពុជានិងជប៉ុនទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងគ្រាដ៏លំបាកនេះ។
សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិស្ទឹងបត់ -ណងអៀន ជាច្រកព្រំដែនដឹកជញ្ជូនធុនធ្ងន់និងសេដ្ឋកិច្ចថ្មីមួយទៀត ដើម្បីផ្លាស់ប្ដូរទំនិញ គ្រប់ប្រភេទរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លង កាត់ច្រកព្រំដែន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅឯច្រកព្រំដែនអន្តជាតិអន្តរជាតិប៉ោយប៉ែត -ខ្លងលឹក ៕