បើទោះស្ថិតក្នុងស្ថានភាពកូវីដ-១៩ រាជរដ្ឋាភិបាលយល់ព្រមឱ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្ដីការថ្មីមានតម្លៃប្រមាណ ២០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលយល់ព្រមឱ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្ដីការថ្មីលើទីតាំងចាស់ ដែលមានតម្លៃប្រមាណ ២០,៤៥០,០០០ ដុល្លារអាមេរិក ស្ថិតលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះយោងតាមលិខិតផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លិខិតខាងលើបានបញ្ជាក់ថា ក្នុងករណីដែលខ្វះខាតថវិកាសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃត្រូវធ្វើសំណើរស្នើរសុំគោលការណ៍ដោះស្រាយជាជំហានៗតាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឲ្យបានជាអតិបរមា ខណពដែលថវិកាជាតិកំពុងចំណាយបន្ទុកលើការទប់ស្កាត់កូវីដ១៩នៅប្រទេសកម្ពុជា។

ពិស្តារខាងក្រោម៖