កាលពីប៉ុន្មានថ្ងៃមុន ខុនដូ ២ កន្លែងនៅផ្លូវលេខ 220 Central Park South ត្រូវបានវៃចេញក្នុងតម្លៃជាង ១៥៧ លានដុល្លារអាមេរិក។ ប៉ុន្តែថ្មីៗនេះតាមប្រភពពី Wall Street Journal មានមហាសេដ្ឋីសញ្ជាតិអារ៉ាប់ម្នាក់ចង់វៃចេញផ្ទះ Penthouse របស់ខ្លួននៅជាន់ទី ៩៦ ដែលស្ថិតលើផ្លូវ 432 Park Avenue នាតំបន់មហាថាន់ក្នុងក្រុងញ៉ូយ៉កដោយដាក់តម្លៃសរុប ១៧០ លានដុល្លារអាមេរិក។
ប្រសិនបើ Penthouse មួយនេះត្រូវបានលក់ចេញបានមែននោះ វានឹងបំបែកកំណត់ត្រាអចលនទ្រព្យថ្លៃបំផុតប្រចាំនៅតំបន់មហាតថាន់ ព្រោះបើគិតក្នុងតម្លៃមួយម៉ែត្រការ៉េជាង ២២០ ៦៦០ ដុល្លារអាមេរិកទៅហើយ ខណៈកាលពីខែកុម្ភៈ ២០១២ កូនសេដ្ឋីម្ចាស់ក្លិប AS Monaco ក៏បានជះលុយ ៨៨ លានដុល្លារអាមេរិកសម្រាប់ផ្ទះស្នាក់នៅក្នុងតម្លៃមួយម៉ែត្រការ៉េត្រឹម ១៣ ០៤៩ដុល្លារអាមេរិកប៉ុណ្ណោះ។
យុវតីវ័យ ២២ ឆ្នាំ ជាម្ចាស់ខុនដូរតម្លៃ ៨៨ លានដុល្លារអាមេរិកមានឈ្មោះ Ekaterina Rybolovleva ជាកូនស្រីសំណព្វចិត្តមហាសេដ្ឋីរុស្សី Dmitry Rybolovlev ជាម្ចាស់ក្លិបបាល់ទាត់ AS Monaco។
យ៉ាងណាមិញ វាក៏មិនមែនជាការទិញលក់អចលនទ្រព្យថ្លៃបំផុតនៅទីក្រុងញូយ៉ក ពោលគឺកំណត់ត្រាមួយនេះគឺគ្រប់គ្រងដោយអ្នកជំនួញម្នាក់គឺលោក Ken Griffin ដែលបានជះលុយ ២៤០ លានដុល្លារអាមេរិក សម្រាប់អគារស្នាក់នៅ ៤ ល្វែងមានតម្លៃ ២៤០លានដុល្លារស្ថិតលើផ្លូវ 220 Central Park។
បញ្ជាក់ដែរថា បើតាមការចុះផ្សាយរបស់ Celebrity Net Worth សេដ្ឋីអារ៉ាប់នេះបានទិញផ្ទះ Penhouse នៅជាន់ទី ៩៦ កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃ ៨៧,៧ លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ជាការទិញអចលនទ្រព្យថ្លៃបំផុតទី ៥ ប្រចាំឆ្នាំ ២០១៦ ហើយផ្ទះនោះមានបន្ទប់គេងធំៗដល់ទៅ ៦ បន្ទប់៕
ប្រភព: Celebritynetworth