John Cena ក្រៅពី​លេងកីឡាកាស មាន​មុខ​របរ​កើប​ចំណូល​យ៉ាងក្រាស់ក្រែល ៣ មុខ​នេះទៀត

សង្គម​ និង​សេដ្ឋកិច្ច

បើ​និយាយ​ដល់​រឿង​កីឡាកាស​ អ្នក​ណា​ដែល​ថា​មិនស្គាល់​ John Cena នោះ ជាពិសេស​គឺរាល់មុនពេលប្រើ​ក្បាច់ចុងក្រោយ ឬនិយមហៅថា ចូល Super គេរមែង​និយាយថា​ You Can’t See Me។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​ពី​ពេល​ថ្មីៗ​នេះ​ ទំហំ​ទ្រព្យ​សម្បត្តិ​របស់​ John Cena គឺ​មាន​ប្រហែល ៦០ លាន​ដុល្លារ​អាមេរិក ​ហើយ​ទំហំ​ទឹកប្រាក់​ធំ​សម្បើម​នេះ​ មិនមែន​បាន​មក​តែ​ពី​អាជីព​ជា​អ្នក​កីឡាកាស​ឡើយ​ ពោលគឺ​គេ​នៅ​មាន​អាជីវកម្ម​ផ្សេង​ពី​នេះ​ទៀត​។

ខាងក្រោម​គឺ​ជា​មុខរបរ​ផ្សេង​ រាប់​ទាំង​អាជីព​ជាអ្នកកីឡាកាសរបស់ Cena៖

អាជីព​ជា​កីឡាកាស

John Cena ធ្លាប់​ទទួល​ងារ​ជា​កីឡាកាស​ WWEស៊ី​ថ្លៃ​ឈ្នួល​ថ្លៃ​បំផុត​កាល​ពី​ឆ្នាំ ២០១៦ បើផ្អែក​តាម​របាយការណ៍​ពី Forbes។ ដូច​ទៅ​នឹង​កីឡាកាស​ល្បីៗ​ផ្សេងទៀត​ដែរ​ Cena រក​ចំណូល​បន្ថែម​បាន​ក្រាស់ក្រែល​តាម​រយៈ​ការផ្សាយ​ពាណិជ្ជកម្ម​ និង​ការ​បោះពុម្ព​អាវ ខ្សែក​ ហើយ​បច្ចុប្បន្ន​ គេ​ថែម​ទាំង​ជា​អ្នកនិពន្ធ​សៀវភៅ​កូនក្មេង​លក់​ដាច់​បំផុត​ទៀត​ផង។

អាជីព​វិស័យ​ភាពយន្ត

អ្នក​កីឡាកាស​ខាងលើ​បង្ហាញ​ខ្លួន​ជាលើកដំបូង​ នៅក្នុង​ភាពយន្ត The Marine កាលពី​ឆ្នាំ ២០១៦ ដែល​គ្រានោះ គេ​ទទួល​បាន ២៨០ ០០០ ដុល្លារ​អាមេរិក​ ក្នុង​ការ​ដើរតួ​ជា​តួឯក។

តែ​ក្រោយមក ​ Cena ទទួល​បាន​ត្រឹម ២៥ ០០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុង​តំណែង​ជា​ឪពុក​តួឯក​នៃ​រឿង Fred: The Movie និង​ក្រោយមក​បាន ៣០ ០០០ ដុល្លារ​អាមេរិក​សម្រាប់​រឿង Fred 3 នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​​ Money Nation។

យ៉ាងណាមិញ​ កាល​ពី​ពេលថ្មីៗនេះ​ បុរស​វ័យ ៤៤ ឆ្នាំ​ ហាក់​ឡើង​កូដ​ខ្លាំង​ ពោល​គឺ បាន​បង្ហាញ​ខ្លួន​ក្នុង​សែស្រឡាយ​ភាពយន្ត​លំដាប់​ពិភពលោក​ Fast and Furious វគ្គ ៩ ឬ​ហៅ​កាត់​F9 Suicide Squad និង​ថែម​ជា​ពិធីករ​នៃ​កម្មវិធី​ល្បីឈ្មោះ​ Wipeout ដែល​យើង​និយម​ហៅថា​ ល្បែង​ធ្លាក់ទឹក​។

ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ល្បីៗ

ចំណូល​ប្រមាណ ១,៥ លាន​ដុល្លារ​អាមេរិក ហូរ​ចូល​ហោប៉ៅ​របស់ John Cena យ៉ាង​ផុយ​ជា​រៀងរាល់​ឆ្នាំ​ ដែល​វា​គឺ​បាន​មកពី​ការ​ចុះ​កុងត្រា​ផ្សាយ​ពាណិជ្ជកម្ម ជាមួយ​ក្រុមហ៊ុន​ល្បីៗ​ ដូចជា​ Subway, Honda និង Gillette ជាដើម។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក៏​លឺ​ល្ហៀងៗ​ទៀត​ថា John Cena អាច​ទទូល​បាន​ចន្លោះ​ពី ៥​សែន ទៅ​១​លាន​ដុល្លារ​អាមេរិក សម្រាប់​តែ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តែមួយ​ផលិតផល​ក្នុង​ឆ្នាំ ២០២០។

ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

ដូច​ទៅ​នឹង​អ្នកមាន​លំដាប់ៗ​ដែរ Cena មិន​រំលង​ឡើយ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយ​រូបគេ​មាន​ផ្ទះ​យ៉ាង​តិច ២ កន្លែង​នៅ​សហរដ្ឋអាមេរិក ដោយ​គេ​ដឹង​ថា​ លោក​មាន​ផ្ទះ​មួយ​នៅ Land O’Lakes រដ្ឋ Florida ដែល​មាន​បន្ទប់គេង ៥ បន្ទប់ទឹក​ ៤ បំពាក់​ជាមួយ​អាងហែលទឹក​ទាំង​ខាងក្នុង​ និង​ខាងក្រៅ​ផ្ទះ។ ប្រសិនបើ​អ្នក​បាន​តាមដាន​កម្មវិធី​ Total Bellas អ្នក​ប្រាកដ​ជា​បាន​ដឹង​ថា John Cena ចាយ​លុយ​ជាង ៣,៦ លាន​ដុល្លារ​អាមេរិក ដើម្បី​កែ​តម្រូវ និង​ជួសជុល​ឡើងវិញ​ ក៏​ដូចជា​ធ្វើ​ដើម្បី​បង្កើន​តម្លៃ​ផ្ទះ​ផងដែរ។

ក្រៅពី​មាន​ចំណូល​ច្រើន​ពី​អាជីវកម្ម​ខាងលើ​ Cena ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នក​ស្រឡាញ់​យានជំនិះ​ដែល​មាន​ប្រព័ន្ធ​ដំណើរការ​ខ្លាំង ហើយ​គេ​ជឿ​ថា លោក​មាន​យានជំនិះ​ច្រើនជាង​ ២០ ដែល​ខ្លះ​គឺ​មានតែ​មួយ​ប៉ុណ្ណោះ​ក្នុង​លោក។

ក្នុងចំណោម​រថយន្ត​ទាំងអស់​ ក៏​មាន​នូវ​រថយន្ត​ម៉ាក​ Corvette ម៉ូដែល InCenaRator ដែល​វា​គឺ​ត្រូវ​បាន​រចនា​ដោយ​ខ្លួន​លោក​ផ្ទាល់​ ហើយ​ក៏​មាន​ Rolls Royce ផង​ដែរ ដោយ​តម្លៃ​របស់​វា​គឺ​ប្រមាណ ជាង ៤ សែន​ដុល្លារ​អាមេរិក៕

ប្រភព: SCMP