បុរសម្នាក់មានឈ្មោះ ជា សុក្រឆាត អតីតបុគ្គលិកជាន់ខ្ពស់ផ្នែកលក់របស់ក្រុមហ៊ុនទិញលក់រថយន្តមួយ ត្រូវបានតុលាការចេញដីការឃុំខ្លួនពីបទរំលោភលើទំនុកចិត្ ដោយបានឃុំឃិតប្រព្រឹត្តបទល្មើសជាមួយបក្ខពួក បន្លំយកប្រាក់របស់ក្រុមហ៊ុនអស់ប្រមាណជិត (ពីរលានដុល្លារអាមេរិក)។
តាមបណ្តឹងរបស់ក្រុមហ៊ុនទិញលក់រថយន្តបានបញ្ជាក់ថា ឈ្មោះ ជា សុក្រឆាត ធ្លាប់មានតួនាទីជាបុគ្គលិកជាន់ខ្ពស់ផ្នែកលក់ បានឃុបឃិតគ្នាជាមួយអតីតបុគ្គលិកផ្សេងទៀត ក្លែងបន្លំកិច្ចសន្យាទិញលក់រថយន្ត និង ក្លែងបន្លំរៀបចំឯកសារទិញលក់រថយន្តរាប់រយគ្រឿងចូលក្នុងក្រុមហ៊ុន ដោយប្រើរូបភាពបំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និងរៀបចំឯកសារបន្លំ លាក់បាំងពីស្ថានភាពរបស់រថយន្តចាស់ដែលប្រើប្រាស់រួច ដាក់ជារថយន្តថ្មីក្រដាស់ពន្ឋ ក្នុងគោលបំណងដើម្បីកេងចំណេញផលប្រយោជន៍ ពីក្រុមហ៊ុនយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
បុគ្គលនេះយកប្រាក់ពីអតិថិជនដែលបានបង់មកឲ្យក្រុមហ៊ុនរាប់ម៉ឺនដុល្លារ ទុកជាប្រាក់របស់ខ្លួន ហើយយកប្រាក់កិបកេងពីក្រុមហ៊ុនទៅទិញផ្ទះ ទិញដី បើកក្រុមហ៊ុនថ្មី រកស៊ីដោយខ្លួនឯង ធ្វើឲ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់អស់ជិត ២,០០០,០០០$ (ពីរលាន ដុល្លាអាមេរិក)។