ខេត្តហ៊ូប៉េ របស់ប្រទេសចិន ស្នើសុំបង្កើតចំណងមេត្រីភាព Sister City ជាមួយខេត្តសេដ្ឋកិច្ចសំខាន់ៗចំនួន ៣របស់កម្ពុជា គឹខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហុន។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែកក្កដានេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លិខិតខាងលើបានបញ្ជាក់ថា គោលបំណងនៃចំណងមេត្រីភាពនេះ គឺដើម្បីបង្កើតភាពស្និតស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា ខេត្តហ៊ូប៉េ ជាមជ្ឈមណ្ឌលភូមិសាស្រ្តសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវ៉ាត់និងផ្លូវផងដែរ លើសពីនេះទៅទៀត ក្រុមហ៊ុនធំៗនៅខេត្តនេះបានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាដើម៕