ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចសំខាន់ជាច្រើនដូចជា កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិកងកេង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បច្ចុប្បន្នខេត្តជាប់មាត់សមុទ្រមួយនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំងសឹងតែមើលមិនស្គាល់ពោលគឺផ្លាស់ប្តូរ៩០ដឺក្រេតែម្តង ជាមួយនឹងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យដូចជា សំណង់ អគារពាណិជ្ជកម្ម កាស៊ីណូ ជាច្រើនរីកស្គុះស្គាយ អមនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ បើទោះជាមានការរាំងស្ទះដោយជំងឺកូវីដ-១៩យ៉ាងណាក្តី។
ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុក៏ជាខេត្តដែលមាន កោះតូច-ធំ ក្នុងលំហរសមុទ្រច្រើនជាងគេរបស់ប្រទេសកម្ពុជា ប្រមាណ៣២ កោះ នេះបើយោងតាមសៀវភៅប្រវត្តិខេត្តព្រះសីហនុ បោះពុម្ភកាលពីពេលថ្មីៗនេះ រួមមាន៖ កោះព្រាប កោះពស់ កោះថាស (កោងកាង) កោះដែកគោល កោះត្រេះ (ទ្ទះ) កោះរុង កោះបង កោះប្អូន កោះកូន (កុក/កណ្តាល) កោះរុងសន្លឹម កោះមូល កោះតូច កោះប្រើស កោះថ្មី កោះច្រឡុះ (ក្របី) កោះតាគៀវ កោះឬស្សី កោះស្រមោច កោះសំពោច កោះសំពោច កោះដូង កោះព្រីង កោះខ្មោច កោះត្រងោល កោះវាល កោះតាង កោះមួយ កោះមួយ កោះតំឡូួង (ក្តាម) កោះពីលិច កោះពីកើត កោះតា កោះយាយ និងកោះចៅជាដើម។
ខេត្តកំពុងអភិវឌ្ឍន៍មួយនេះ ក៏មានប្រជុំកោះ ឆ្នេរខ្សាច់ ឆ្នេរថ្ម ឆ្នេរភក់ និងជីវចម្រុះបាតសមុទ្រជាច្រើន បានក្លាយទៅជាគោលដៅ មជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ និងអន្តរជាតិដ៏ពេញនិយមសម្រាប់ទាក់ទាញ់ភ្ញៀវទេសចរមកទស្សនា។ មិនតែប៉ុណ្ណោះ ខេត្តព្រះសីហនុជាប់ជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលប្រសិទ្ធិនាមថា ឆ្នេរសមុទ្រកម្ពុជា “តារារៈទិសនារតី”។
គួររម្លឹកជូនថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ទទាំងបី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិេសស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដោយសារខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕