លោកស្រី Nguyen Thi Phuong Thao ត្រូវបានទស្សនាវដ្តី Forbes ដាក់ងារឲ្យជាមហាសេដ្ឋីទី ២ នៅប្រទេសវៀតណាម បន្ទាប់ពីម្ចាស់ក្រុមហ៊ុន Vingroup លោក Pham Nhat Vuong។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកស្រី Nguyen Thi Phuong Thao វ័យ ៥០ ឆ្នាំជាស្រ្តីតែម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំង ៦ រូបរបស់វៀតណាម។ ជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ VietJet Air និងជាអនុប្រធានធនាគារ HDBank ផងដែរ ខណៈទ្រព្យសម្បត្តិរបស់អ្នកស្រីគឺស្ថិតក្នុងទំហំ ២,៧ ពាន់លានដុល្លារ និងឈរនៅលេខរៀង ១ ១៤៨ ទូទាំងពិភពលោក។
Phuong Thao គឺជានារីដំបូងដែលវិវត្តខ្លួនទៅជាមហាសេដ្ឋីមុនគេនៅអាស៊ីអាគ្នេយ៍ និងថែមទាំងរក្សាតំណែងនៅក្នុងបញ្ជីមនុស្សស្រីមានឥទ្ធិពលបំផុតលើលោកទាំង ១០០ នាក់របស់ទស្សនាវដ្តិ៍ Forbes ថែមទៀត។
ក្រឡេកទៅមើលប្រវត្តិសិក្សារបស់នាយកប្រតិបត្តិ Vietjet Air ក៏មិនធម្មតាដែរ គឺអ្នកស្រីធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅទីក្រុង Moscow ហើយអំឡុងពេលសិក្សា អ្នកស្រីក៏ធ្វើការជួញដូរទំនិញរវាងសហភាពសូវៀត និងជប៉ុន កូរ៉េខាងត្បូង និងហុងកុង ហើយស្ថិតត្រឹមវ័យ ២១ ឆ្នាំអ្នកស្រីមានទំហំទឹកប្រាក់ខ្ទង់លានដុល្លារស្រេចទៅហើយ ខណៈបច្ចុប្បន្នទំហំទ្រព្យសម្បត្តិរបស់អ្នកស្រីគឺប្រមាណ ២,៣ ពាន់លានដុល្លារ៕
ប្រភព: Citypassguide